ព័ត៌មានជាតិ

Messi នៅតែទាមទារ តម្លៃខ្លួន ២៥០ លានផោន Bacelona នឹងបើកទ្វារឲ្យ PSG និង Man City

អេស្ប៉ាញ៖ដំណើរវិវត្តន៍ទៅមុខ ដែលនិយាយអំពីកុងត្រា​រវាងអ្នកលេង សញ្ជាតិអាហ្សង់ទីន កីឡាករ Lionel Messi និង ក្លិប អ្នកមានបុណ្យ Bacelona បានស្ថិតនៅក្នុងលក្ខណ​ជាប់គាំង មិនអាចទៅមុខរួចនោះទេ ។​
2014-04-19_205434
ខាង​ក្រុម​ប្រឹក្សា​ភិបាល​ក្លិប បានពន្យល់ឲ្យដឹងថា ឥឡូវនេះ​តម្លៃខ្លួន កាន់តែ​ឡើងថ្លៃ កប់ពពក ដែលខាង​ក្លិប អាច​ឲ្យទៅរួច ក៏ប៉ុន្តែ​វានឹងប្រែក្លាយជា ចំណុចអាក្រក់ ដល់រចនា​សម្ព័ន្ធប្រាក់ខែ​ សម្រាប់អ្នកក្រោយ​។​ Lionel Messi ធាតុពិត​កុងត្រា​របស់គាត់នឹង​បញ្ចប់នៅឆ្នាំ ២០១៨ ឯណោះ តែ​បើនិយាយកុងត្រាលើតម្លៃខ្លួនមិនត្រូវ កីឡាករនេះ​នឹងដើរចេញ ឬ ក្លិបលក់តែម្តងបើគាត់នៅតែទាមទារ​តម្លៃខ្លួនរហូតដល់ទៅ ២៥០ លានផោន ។​

ទន្ទឹមជាមួយនឹងគ្នានេះដែរ ខាងក្លិប​អ្នកមានលើទឹកដីបារាំង Paris Saint-Germain មានឆន្ទៈចំណាយទឹកប្រាក់ប្រការចំនួន ២០៥ លានផោន ​សម្រាប់ទិញ​អ្នកលេង និងគម្រោង ស្ថាបនា​ពហុកីឡដ្ឋានថ្មី ដូចទៅនឹង ក្លិប Bacelona ជាមួយនឹងទឹកប្រាក់ចំនួន ៤៩៣ លានផោន​ផងដែរ ។​

ធាតុពិត Messi ចង់លេង​ឲ្យ Bacelona រហូតដល់ពេលដែលគាត់មានអារម្មណ៍មួយចង់ ទៅលេង នៅក្លិបដើមវិញ ឈ្មោះ Newell’s Old Boys នៅក្នុងប្រទេស​ អាហ្សង់ទីន ។ ជាមួយនឹងលទ្ធផល និយាយគ្នា​មិនត្រូវរឿងកុងត្រានេះ ខាងក្លិប នឹងបើកទ្វារ សម្រាប់ PSG និង Man City ដេញថ្លៃ កីឡាករ​រូបនេះ ។​

Messi វ័យ ២៦ ឆ្នាំ ក្នុងការបង្ហាញទម្រង់លេងចុងក្រោយ នាក្របខណ្ឌ Champions League ក្នុងវគ្គ 1/4 និង Spanish Cup នាវគ្គផ្តាច់ព្រ័ត្រ មិនអាច​ធ្វើរឿង​អ្វីមួយ ឲ្យ​ក្លិប និងអ្នកគាំទ្រ ​មានលទ្ធភាពសប្បាយរីករាយឡើយ ជាពិសេស ចាញ់ Real Madrid ក្នុងការ​លើកពាន Copa Del Ray នាវគ្គចុងក្រោយ​។​
បញ្ជាក់ ៖ ១ ផោន ប្រហែល ១,៦៨ ដុល្លារ​ ៕
ទស្សនាជំនាញ់របស់ Messi នៅលើលាន ៖

មតិយោបល់