អង់គ្លេស៖ កាលពីរាត្រីយប់មិញ វេលាម៉ោង ១១ និង ៣០ នាទី ក្លិបតោខៀវបានទទួលភ្ញៀវ ឆ្មាខ្មៅ Sunderland តែបែរជាម្ចាស់ផ្ទះ តោខៀវ Chelsea ធ្វើរឿងមិនបានល្អទៅវិញ ខណៈដែលចាញ់ ក្លិបបាតតារាង ២ – ១ នៅពហុកីឡដ្ឋាន Stamford Bridge ។
ក្តីរំពឹងរបស់តោខៀវ ដែលសង្ឈឹមថា នឹងឡើងដល់កំពូលតារាង ខណៈដែលអ្នកគាំទ្រមិនសង្ឈឹមថាចាញ់នោះ បែរជាក្លិប តោខៀវ Chelsea បរាជ័យ ក្រោមក្លិបបាតតារាង លេខរៀងទី ២០ ឆ្មាខ្មៅ Sunderland ទៅវិញ ។ គ្រាប់បាល់ របស់ Fabio Borini ដែលជាគ្រាប់បាល់ចុងក្រោយ នៃការស៊ុតប៉េណ័លទី បានធ្វើឲ្យ Jose Mourinho ស្គាល់ពាក្យថាចាញ់នៅក្នុងចំណោម ៧៨ ប្រកួត នៅពហុកីឡដ្ឋាន Stamford Bridge ។
សម្រាប់តោខៀវ បើទោះបីជា Eto’o រកគ្រាប់បាល់នាំមុខ នៅនាទី ១២ ដោយស៊ុតមួយជើងឆ្វេង ខណៈដែល Willian បានស៊ុតបាល់ពិន័យចេញពីជ្រុង ។ តែទោះជាយ៉ាងណា ៦ នាទីក្រោយ ពោលគឺនៅនាទី ១៨ ភ្ញៀវ ឆ្មាខ្មៅ Sunderland បានតាមពីក្រោយ ស្មើ ដោយកីឡាករ Wickham និង នាទី ៨២ ដោយការស៊ុតប៉េណ័លទី របស់ Fabio Borini ។
បញ្ជាក់ផងដែរថា សម្រាប់ តោខៀវ ដែលស្ថិតនៅលេខរៀងទី ២ នៃតារាងមាន ៧៥ ពិន្ទុ ក្នុងចំណោម ៣៥ ប្រកួត និងជាម្ចាស់ផ្ទះកាលពីរាត្រីយប់មិញ បានធ្វើឲ្យអ្នកគាំទ្រនឹកស្មានមិនដល់ ដោយចាញ់ ក្លិប ឆ្មាខ្មៅ Sunderland លេខរៀងទី ២០ មាន ២៩ ពិន្ទុ ក្នុងចំណោម ៣៤ ប្រកួត ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់