ភ្នំពេញ ៖ បុរសម្នាក់ដែលជាអ្នកប្រមូលសំរាមតាមផ្លូវបានរងរបួសបាក់ជើងទាំងសងខាងដោយសារបុរសជនជាតិចិនម្នាក់ស្រវឹងធ្លាក់ភ្នែកបើករថយន្តមកបុកនៅពេលគេកំពុងប្រមូលសំរាមហើយក៏អូសទៅផ្ទប់និងរថយន្តដឹកសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រីបណ្ដាលអោយគៀបជាប់និងរថយន្តរងរបួសយ៉ាងធ្ងន់ធ្ងរកាលពីវេលាម៉ោង៤និង៤០នាទីទៀបភ្លឺថ្ងៃទី២០ខែមេសាឆ្នាំ២០១៤ តាមបណ្ដោយផ្លូវលេខ១១០ ក្នុងសង្កាត់ផ្សារកណ្ដាល ខណ្ឌដូនពេញទល់មុខនិងហាងលក់គ្រឿងសំណង់ ទូច រដ្ឋា ។
ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានដែលចុះមកដល់កន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុមានរថយន្តដឹកសំរាមរបស់ក្រុមហ៊ុនស៊ិនឌ្រីដែលតែងតែមកប្រមូលសំរាមដូចរាល់ដង ខណៈនោះដោយបុរសម្នាក់ជាអ្នកប្រមូលសំរាមគាត់កំពុងតែយកសំរាមដាក់ចូលរថយន្ត ក៏ស្រាប់តែមានរថយន្តលុចស៊ីស៥៧០មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេមរភូមិន្ទ០២ 2-2929 បើកបរដោយបុរសម្នាក់ជាជនជាតិចិនបានធ្វើដំណើរតាមបណ្ដោយផ្លូវ១១០ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនយ៉ានលឿនក៏មកបុកបុរសដែលកំពុងមូលសំរាមម្នាក់នោះអូសមកផ្ទប់និងរថយន្តដឹកសំរាមមួយទំហឹងធ្វើអោយបុរសខាងលើគៀបជាប់និងរថយន្តរងរបួសបាក់ជើងទាំងសងខាង ហើយក៏ត្រូវបានរថយន្តសាមុយរបស់មន្ទីរពេទ្យកាល់ម៉ែតមកដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែកឯរថយន្តបង្ករងការខូចខាតមួយកំណាត់មុខទាំងស្រុង។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកអន្តរាគមន៍និងធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់