ភ្នំពេញៈ អ្នកមេម៉ាយកូនមួយចាយរាង សុខ សោម៉ាវត្តី បានប្រាប់ Post News ឲ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ថា នាងមិនបោះបង់សិល្បៈទេ តែគ្រាន់តែផ្អាកសម្តែងមួយរយៈតែប៉ុណ្ណោះ ។
សុខ សោម៉ាវត្តី មួយរយៈចុងក្រោយមកនេះ គេសង្កេតឃើញថា នាងកំពុងសស្រាក់សស្រាំ យ៉ាងផុសផុល ក្នុងការទទួលយក រឿងមកសម្តែង ជាពិសេសមួយរយៈចុងក្រោយនេះ ជាមួយផលិតកម្ម មហាហង្សតែម្តង។ កំពុងរវល់ៗ ក៏លេចនូវព័ត៌មានថា នាងចង់ផ្អាកពីការសម្តែងមួយរយៈសិន តាមអ្វីដែលនាងបានប្រាកាសកន្លងមក ដើម្បីទុកឱកាសឲ្យអ្នកជំនាន់ក្រោយ។
សុខ សោម៉ាវត្តី និយាយយ៉ាងខ្លី ប្រាប់ Post News ថា«ខ្ញុំមិនឈប់ពីសិល្បៈទេ តែនាងចង់ផ្អាកសម្តែងមួយរយៈសិន ដោយការងារទូរទស្សន៍ខ្ញុំធ្វើធម្មតាតើបង»។ ក្រោយមកក៏ដាក់ទូរស័ព្ទចុះ ព្រោះតែនាងប្រាប់ថា នាងគឺរវល់ថតរឿងពេលនេះ ៕
មតិយោបល់