ក្រោយពេលចាប់ខ្លួនសមាជិកក្រុម Anonymous Cambodia ចំនួនពីររូបរួចហើយ នៅលើ Facebook Page របស់ Anonymous Cambodia បានព្រមានផ្ដួលរំលំរដ្ឋាភិបាល និងទាមទារឲ្យរដ្ឋាភិបាលមានដំណោះស្រាយ។
នៅថ្ងៃនេះវិញ ក្រុម Anonymous Cambodia បានគំរាមជាថ្មីថា ” បើគ្មានដំណោះស្រាយជាមួយនឹងសមាជិក Anonymous បានត្រឹមត្រូវទេ ពួកយើងនឹងធ្វើការ Hack ចូល System របស់ ក្រសួងនានាទាំងអស់ និងក្រុមហ៊ុន Internet នានា ព្រមទាំង បណ្ដាធនាគារទាំងអស់ រួចបំផ្លាញទិន្ន័យទាំងអស់ យើងត្រូវការភាពត្រឹមត្រូវរបស់យើងមកវិញ ពីមុនមកពួកយើងក៍ធ្លាប់បានបិទ Internet របស់ក្រុមហ៊ុន Online រួចមកហើយដែលត្រូវចង់ចាំទុកជានិច្ច ។ ពួកយើងធ្វើដើម្បីប្រទេសមានលទ្វិប្រជាធិតិយ្យ ពួកយើងធ្វើដើម្បីប្រជាជនទូទាំងពិភពលោកទាំងអស់”។
គួរបញ្ជាក់ផងដែរថា កាលពីម្សិលមិញនេះ Anonymous Cambodia បាន Hacker វេបសាយមួយនៅក្នុងប្រទេសកម្ពុជា ដើម្បីជាការគំរាមផងដែរ៕
មតិយោបល់