ព័ត៌មានជាតិ

កាម៉េរ៉ា ពហុកីឡដ្ឋាន Hernando Siles ចាប់បាន​​រូបភាពខ្មោចរត់​ (Video Inside)

វាពិបាកនឹងពន្យល់ខ្លាំងណាស់ ​នូវ​អ្វីដែលកំពុងរត់យ៉ាងលឿន នៅពហុកីឡដ្ឋាន Hernando Siles ក្នុងប្រទេស​ប៊ូឡាវា ។​
កាលពីសប្តាហ៍កន្លងទៅ ​ក្នុងការប្រកួត​រវាង The Strongest របស់ប្រទេស​ប៊ូឡាវា និង ក្លិប Defensor Sporting របស់ អ៊ុយរ៉ូហ្គាយ ​ក្នុងក្របខណ្ឌ Copa Libertadores បានបញ្ចប់ក្នុងលទ្ធផល ២ – ០ ដោយម្ចាស់ផ្ទះជា​អ្នកឈ្នះ ។ តែ​ទោះជាយ៉ាងណា ​ខណៈនេះក៏មានផល​អវិជ្ជមានសម្រាប់ពហុកីឡដ្ឋាន​ជាខ្លាំង ពេល​ដែល​កាម៉េរ៉ា ចាប់បាន​រូបភាពខ្មោចរត់ នៅនាទី ៩២ ក្នុងអំឡុងពេល​លេងនៅឡើយ​។​
2014-04-25_094734
ក្នុងវីដេអូឃ្លិបនេះ បញ្ជាក់ថា វាមិនមែន​ជា រូបភាពរបស់អ្នកគាំទ្ររត់នោះទេ ដោយ​រត់មាន​លក្ខណៈ​លឿនបំផុត ​​ឆ្លងកាត់មនុស្សដែលកំពុងអង្គុយ ។​
តែ​ទោះជាយ៉ាងណានៅមិនទាន់មាន ការពន្យល់ឲ្យបានច្បាស់លាស់ ពីក្លិបនេះឡើយ ក៏ប៉ុន្តែគ្រាន់តែដឹងថា វិដេអូឃ្លិបនេះ បាន​បំបែកយ៉ាងលឿន ទៅកាន់​ បណ្តាញ​សង្គម និង YouTube កំពុងធ្វើការវែកញែក ៕
ទស្សនាឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់