ចិន៖នៅថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៤ នេះ មនុស្សនៅក្នុងទីក្រុង Xiamen ខេត្ត Fujian មានការឈឺចិត្តជាខ្លាំង នៅពេលដែលបានឃើញ ក្មេងស្រីម្នាក់ បានទាត់បុរសចាស់ ព្រោះតែរឿងកៅអីអង្គុយលើរថយន្តកុ្រង។
បើយោងតាមព័ត៌មាន Shanghailist ដែលទទួលបាន បានឲ្យដឹងថា ពេលដែលនាងបានបាត់កន្លែងអង្គុយ ធ្វើឲ្យនាងខឹងសម្បារយ៉ាងខ្លាំង និងបានប្រើពាក្យសម្តីបាតផ្សារ និងទាត់មុខ និងខ្លួនបុរសវ័យចំណាស់ ។ ហេតុការណ៍នេះដែរបានកើតឡើងរយៈពេល ១៥ នាទី ហើយស្ត្រីរូបនោះ បានស្រែកឡើងថា នាងចង់បាន កៅអីរបស់នាងមកវិញ ។
ជាមួយនឹងសកម្មភាព ដ៏ឃោរឃៅរបស់នាង ដែលប្រើសកម្មភាពឃោរឃៅ ត្រូវបានអ្នកជិះរថយន្តក្រុងជាមួយនឹងគ្នា ធ្វើការរិះគន់យ៉ាងចាស់ដៃ ផងដែរ។ ម្យ៉ាងវិញ ទៀតនាងក៏បានជេរប្រមាថ លើអ្នកដំណើរផ្សេងទៀត ផងដែរ។ តែទោះជាយ៉ាងណា បុគ្គលិកលក់សំបុត្រ ក្នុងរថយន្តក្រុង បានធ្វើការរៀបចំ ដោយ ផ្ទេរកន្លែងឲ្យបុរសចាស់ម្នាក់នោះ ជួសជាមួយនឹងអ្នកដំណើរផ្សេង ហើយនាង ឃោឃៅរូបនោះ ក៏បានអង្គុយរបស់នាងតាមដែលចិត្តចង់បាន។បច្ចប្បន្ននេះដែរ ក្មេងស្រី រូបនោះ មិនត្រូវបានគេបង្ហាញអត្តសញ្ញាណនៅឡើយនោះទេ ៕
មតិយោបល់