បាត់ដំបងៈ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០១និង០០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចក្រុម០២ ភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីអំពើលួចទ្រព្យសម្បត្តិ តាមលំនៅដ្ឋានមួយកើតឡើង ដែលករណីនេះ បង្កដោយជនសង័្សយមិនស្គាល់ អត្ដសញ្ញាណបានធ្វើសកម្មភាព លួចយកទ្រព្យសម្បត្តិ ។
ជនរងគ្រោះចំនួន០២នាក់គឺ៖ ១-ឈ្មោះ ឡែម ឃឿត ភេទប្រុស អាយុ៥៩ឆ្នាំ មានទីលំនៅក្រុម០២ ភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្ដបាត់ដំបង ក្នុងនោះបាត់បង់ទ្រព្យសម្បត្តិ រួមមាន៖
-ម៉ូទ័រកាត់ដែកធំ ចំនួន០១គ្រឿង
-ម៉ូទ័រកាត់ដែកតូចចំនួន០១គ្រឿង
-ប៉ុស្ដិ៍ផ្សារដែកចំនួន០១គ្រឿង
-ខ្សែភ្លើង០១ដុំ មានប្រវែងប្រហែល១០ម៉ែត្រ
-ម៉ូទ័រកាត់ទឹកកកចំនួន០១គ្រឿង
-ប៉ុស្ដិ៍សាកអាគុយចំនួន០១គ្រឿង
-ធុងសាំងចំនួន០១ ធុង ក្នុងនោះមានសាំងចំនួន៣៥លីត្រ ។
ជនរងគ្រោះទី២-ឈ្មោះប្រាក់ មន ភេទប្រុស អាយុ៧៣ឆ្នាំ មានទីលំនៅក្រុម០២ ភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្ដបាត់ដំបង ក្នុងនោះបាត់បង់ទ្រព្យសម្បត្តិរួមមាន៖
-ឆ្នាំងដាំបាយធំ០២ ។
នៅក្រោយពេលកើតហេតុ ជនរងគ្រោះបានប្តឹងរាយការណ៍មកសមត្ថកិច្ចនគរបាល ហើយពេលទទួលពាក្យបណ្ដឹងរួច និងដោយអនុវត្តតាមបទ បញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង រួមទាំងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ បានដឹកនាំធ្វើការស្រាវជ្រាវស៊ើបអង្កេតលើករណីនេះ រហូតកំណត់បាននូវមុខសញ្ញាជា ជនសង្ស័យនិងឈានទៅធ្វើការឃាត់ខ្លួននាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៦និង០០នាទីតែម្តង ។
ជនសង័្សយរូបនេះមានឈ្មោះ ខៀវ សារឹទ្ធ ហៅ ប៉ូយ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិសូភី២ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្ដបាត់ដំបង ។
នៅចំពោះមុខសមត្ថកិច្ចជន សង្ស័យបានឆ្លើយសារភាពថា រូបគាត់ពិតជាបានលួចយកទ្រព្យសម្បត្តិ របស់ជនងគ្រោះខាងលើ ប្រាកដមែន ហើយក្រោយពេលលួចបានខ្លួនយកទៅលក់ ដើម្បីបានប្រាក់ចាយវាយ ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាល បានរៀបចំកសាងសំណុំរឿង បញ្ជូនជនសង័្សយរូបនេះ មកកាន់ការិយាល័យជំនាញ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់ រីឯអ្នកទទួលទិញផលចោរកម្ម សមត្ថកិច្ចកំណត់អត្តសញ្ញាណបានហើយ និងកំពុងចាត់ការបន្ត ៕
មតិយោបល់