ព័ត៌មានជាតិ

Bayern Munich ព្រមាន Real Madrid (Video Inside)

អាល្លឺម៉ង់​៖ Bayern Munich បានផ្ញើការព្រមានមួយដល់ក្លិប Real Madrid ជាមួយនឹងជ័យជម្នះ ៥ – ២ ​លើក្លិប Werder Bremen នៅលើទឹកដី Allianz Arena កាលពីថ្ងៃសៅរ៍ ។​បើទោះបីជា​តាម​ពីក្រោយដោយគ្រាប់បាល់ ២ គ្រាប់ក្តី រកបានដោយកីឡាករ Theodor Gebre Selassie និង Aaron Hunt ដែលជាកីឡាករក្លិប Werder Bremen ប៉ុន្តែ​ក្រោយមក​គ្រាប់បាល់ទាំងនោះ ត្រូវបានលុបចោលដោយ ការស្វែងរកគ្រាប់បាល់តាមពីក្រោយរបស់ Franck Ribery , Claudio Pizarro , Bastian Schweinsteiger និង Robben ។​
Claudio-Pizarro-Bayern-Munich-2014_3131458
ជ័យជម្នះនេះដែរ វាជា​ទម្រង់លេង​មួយដ៏ល្អ ដែលព្រមានដល់ ក្លិប​អធិរាជស Real Madrid ​ខណៈដែលខ្លួនទទួល​ក្លិបមួយនេះ​នៅជើងទី ២ ក្នុងក្របខណ្ឌ Champions League នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​ ដោយជើងទី ១ ចាញ់ ១ – ០ នោះ។​

បញ្ជាក់ផងដែរថា ដោយបូករួមទាំង ពិន្ទុ ៣ គ្រាប់កាលពីរាត្រីយប់មិញ ធ្វើ​ឲ្យ Bayern Munich កាន់តែ​មានពីន្ទុ​គម្លាតឆ្ងាយ ទៅៗ ពី
Borussia Dortmund រហូតដល់ទៅ ១៩ ពិន្ទុ ​មាន ៨៤ ទល់នឹង ៦៥ ក្នុងចំណោម ៣២ ប្រកួតដូចគ្នា​៕​
ទស្សានវីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់