អេស្ប៉ាញ ៖ ពីរគ្រាប់ពី កីឡាករ Ronaldo បានកំណត់ឲ្យពួកគេឈ្នះក្នុងលទ្ធផល ៤ – ០ លើក្លិប Osasuna និង ផ្លាស់ទៅកាន់លេខរៀងទី ២ នៃតារាងក្របខណ្ឌ អេស្ប៉ាញ La Liga ។
កីឡាករសញ្ជាតិព័រទុហ្គាល់នេះ បានរកគ្រាប់បាល់បាន នៅនាទី ទី ៦ និងតង់ទី ២ នៅនាទី ៥២ ខណៈដែល Ramos តែតបំប៉ោងសំណាញ់នៅនាទី ៦០ និង Carvajal នៅនាទី ៨៣ ។
ជ័យជម្នះនេះដែរ បានធ្វើឲ្យអធិរាជស Real Madrid ចាញ់ ពិន្ទុ Atletico Madrid តែ៣ ពិន្ទុតែប៉ុណ្ណោះ ដោយមាន ៨២ និង ៨៥ ក្នុងចំណោម ៣៤ ប្រកួតដូចគ្នា ។
Osasuna ដែលរងការលុតយ៉ាងចាស់ដៃនេះ ១០ ប្រកួត ចុងក្រោយរបស់ពួកគេ គឺឈ្នះតែ ១ គត់ ៕
ទស្សនាឃ្លិបដូចខាងក្រោមនេះ ៖
មតិយោបល់