ព័ត៌មានជាតិ

គ្រោះថ្នាក់ដ៏​អាណោច​អធ័ម​រថយន្តដឹកស៊ីម៉ង់ត៍ ​កិន​មន្ត្រីយោធា​បែកក្បាលខ្ទេច​

ភ្នំពេញ៖ហេតុការណ៍គ្រោះថ្នាក់ ដ៏អាណោច​អធ័ម ​ដែលកើតឡើងកាលពីវេលាម៉ោង ១០ និង ៣០ នាទី ព្រឹកថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៤ នៅបណ្តោយ​ផ្លូវមុន្នីរ៉េត បាន​ធ្វើឲ្យមនុស្សម្នាក់ ស្លាប់ភ្លាមៗ និងខ្ទេច​ក្បាល ​ក្នុងថ្លុកឈាម​ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​

បុរសដែលស្លាប់ដោយ ជិះម៉ូតូ​ទាក់ដៃចង្កូតជាមួយនឹងរថយន្តដឹក​ស៊ីម៉ង់ត៍ ធុនធំមួយគ្រឿង ត្រូវបានគេស្គាល់ថា ជា មន្ត្រីយោធាម្នាក់ មានឈ្មោះថា ទូ ឡុក អាយុ ៣៨ ឆ្នាំ មាន ឋានន្តរស័ក្តិ​​​​​​​ថ្នាក់​វរសេនីយ៍​ទោ​ ​បម្រើ​ការ​ងារ​​នៅ​​ទីចាត់​ការ​បុគ្គ​លិក​​នៃអគ្គ​បញ្ជា​ការ​ដ្ឋា​នកង​យោធ​​ពល​ខេម​រភូមិ​ន្ទ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេ​ឃើញមន្ត្រីយោធា ខាងលើជិះម៉ូតូ ម៉ាកវ៉េវ ឆ្នាំ ២០១៤ ធ្វើដំណើរ ពីជើងទៅត្បូង និងបានវ៉ារថយន្តដឹកស៊ីម៉ង់ត៍ ពណ៌ទឹកក្រូច ពាក់ស្លាកលេខ 5A 0197 បណ្តាលឲ្យ​ទាក់ដៃចង្កូតនិងផ្នែកខាង​ក្រោយនៃរថយន្ត រួ​ចខ្ទាត់ទៅក្រោមកង់រថយន្ត កិន​​ខ្ទេច​ក្បាលតែម្តង​។​

ក្រោយហេតុការណ៍នេះ រថយន្តដឹកស៊ីម៉ង់ត៍ ពណ៌ទឹកក្រូច ពាក់ស្លាកលេខ 5A 0197 បើករត់គេច ក៏ប៉ុន្តែ ក៏ត្រូវ សមត្ថកិច្ចឃាត់ចាប់បាន ដោះស្រាយ ទៅតាមផ្លូវច្បាប់ ៕​
2014-04-27_162553

មតិយោបល់