Post News Media ព័ត៌មានជាតិ Update៖ ម្តាយ...

Update៖ ម្តាយយំបោកខ្លួន ពេលដឹងថា កូនស្រីជាទីស្រទ្បាញ់ លង់ទឹកស្លាប់

ភ្នំពេញ: ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ បានលង់ទឹកស្លាប់ កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅស្រះទឹករណ្តៅដីចាស់ ក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។

ក្មេងស្រីដែលលង់ទឹកបាត់ មានឈ្មោះ សូ នីតា អយុ១៣ឆ្នាំ មុខរបរសិស្សសាលា ស្នាក់នៅបុរីព្រីនថោន ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ មានម្តាយឈ្មោះ ម៉ក់ សុគន្ធា អាយុ៤៤ឆ្នាំ មុខរបរ កម្មកររោងចក្រ មានស្រុកកំណើតភូមិប្រាំបីឆោម ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ មានក្មេង៤នាក់ ប្រុស២នាក់ ស្រី២នាក់ នាំគ្នាចុះងូតទឹកលេង ក្នុងស្រះទឹករណ្តៅដីចាស់ខាងលើ ខណ:ដែលកំពុងងូតលេងទឹក ក្មេងស្រីរងគ្រោះ រអិលផុតជើង ធ្លាក់ចូលទៅកន្លែងជ្រៅ លង់លិចបាត់តែម្តង ទើបផ្អើលឆោឡោ ទៅដល់ពលរដ្ឋ រត់ទៅជួយចាប់មិនទាន់ផង ខណ:សមត្ថកិច្ច ពលរដ្ឋ ទៅដល់កន្លែងកើតហេតុ ចុះរាវ រកតែមិនឃើញ ព្រោះជម្រៅទឹក ជ្រៅ ជិត២០ម៉ែត្រឯណ្ណោះ។

រហូតមកដល់វេលាម៉ោង៣និង២៥នាទីរសៀលថ្ងៃដដែលហើយ សាកសពនៅមិនទាន់រកឃើញ ម្តាយក្មេងរងគ្រោះ ស្រែកទ្រហោយំ នឹងស្រណោះកូនស្រី ៕