រាជធានីភ្នំពេញ៖ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ០៨លើក (យប់ ០៤លើក) មានមនុស្សស្លាប់ ០៣នាក់ និងមានមនុស្ស របួសធ្ងន់ ១២នាក់ ។
ក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង ០៨លើក បានបង្កឲ្យខូចខាតយានយន្តសរុប ១៦គ្រឿង ក្នុងនោះម៉ូតូ ០៨គ្រឿង រថយន្តធុនតូច ០៤គ្រឿង,រថយន្តធុនធំ ០២គ្រឿង ថ្មើរជើង ០១នាក់ ។ ប្រភពខាងលើឲ្យដឹងបន្តទៀតថាមូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់ គឺបណ្តាលមកពីល្បឿន ០៥លើក មិនគោរពសិទ្ធ បត់គ្រោះថ្នាក់០១លើក បើកបរបញ្ហាសុខភាព១លើក ក្នុងនោះជិះម៉ូតូគ្រោះថ្នាក់មិនពាក់មួក ១១នាក់ (យប់ ០៧ នាក់) ។
រថយន្តដែលត្រូវផាកពិន័យនៅអង្គភាពប្រចាំថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៤នេះ សរុបចំនួន ៤១០គ្រឿង ក្នុងនោះមាន រថយន្តទេសចរណ៍គ្រួសារ ៤០គ្រឿង រថយន្តដឹកដំណើរធុនតូច ១៨៧ រថយន្តដឹកដំណើរធុនធំ ០៥ គ្រឿង រថយន្តដឹកទំនិញធុនតូច ៤៥គ្រឿង រថយន្តដឹកទំនិញធុនធំ ១៣៣គ្រឿង ។ រថយន្តទាំងអស់ត្រូវបានបង់ប្រាក់ពិន័យរួចនៅអធិការដ្ឋាននគរបាលស្រុក ៤៥គ្រឿង ស្នងការដ្ឋាននគរបាលខេត្ត ៣៦៥គ្រឿង ៕
មតិយោបល់