លោកតាដែលជាកសិករម្នាក់រស់ក្នុងទីក្រុង Newark ប្រទេសអង់គ្លេស ត្រូវបានគេចាត់ទុកថាជាកំពូលអ្នកបង្ហាត់រុក្ខជាតិ និងបន្លែដែលមានទំហំធ្ងន់។ នៅក្នុងរយៈពេល ២ឆ្នាំ លោក Peter Glazebrook បានធ្វើឲ្យកសិករជាច្រើនមានការកោតសសើរជាមួយខ្ទឹមបារាំងយក្ស និងស្ពៃដែលមានទំហំធំបំផុត។
បច្ចុប្បន្នគាត់បានបង្កើតកំណត់ត្រាថ្មីមួយទៀតគឺខាត់ណាយក្សដែលមានទម្ងន់ដល់ទៅ ២៧,៥ គីឡូក្រាម គឺធំជាងរុក្ខខាត់ណាដែលមានលក់នៅតាមទីផ្សាររហូតដល់ទៅ ២០ដង។
តាមរបាយការណ៍បានបង្ហាញផងដែរថា នេះគឺជាលើកទី ៥ ហើយដែលលោក Glazebrook បានបំបែកឯកត្តកម្មចំពោះរុក្ខជាតិក៏ធំបែបនេះ៕
មតិយោបល់