ព័ត៌មានជាតិ

មនុស្សរងរបួស និងងាប់គោ១ក្បាល ផ្ទះ១០៩ខ្នង រងការខូចខាត ករណីភ្លៀងធ្លាក់លាយឡំ និងខ្យល់កន្ត្រាក់

កណ្ដាល: យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ល្ងាចម្សិលមិញ វេលាម៉ោង ៥និង៣០នាទី នៅស្រុកកោះធំ មានករណីភ្លៀងធ្លាក់លាយឡំនិងខ្យល់កន្ត្រាក់បណ្តាលឲ្យប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋចំនួន ០២ឃុំ ក្នុងឃុំឈើខ្មៅ និងឃុំសំពៅពូន ៖
១.ឃុំឈើខ្មៅចំនួន ៥៥ខ្នងផ្ទះ ៖ ក្នុងនោះ រលំផ្ទះចំនួន ០៣ខ្នង របើកដំបូលស័ង្កសី និងក្បឿងចំនួន ៥២ខ្នង និងងាប់សត្វគោ ចំនួន ០១ក្បាល
២.ឃុំសំពៅពូនចំនួន ៥៤ខ្នងផ្ទះ និង០២អគារ ៖ ក្នុងនោះ របើកដំបូលក្បឿង ដំបូលស័ង្កសី និងជញ្ជាំងចំនួន ៥៤ខ្នងផ្ទះ របើកដំបូលវិទ្យាល័យហ៊ុនសែនសំពៅពូន ០២ខ្នង អស់ក្បឿងប្រមាណ ៣០០សន្លឹក និងរងរបួសស្រាល ០១នាក់(ធ្លាក់ឈើចំពីលើ) ភេទស្រី អាយុ៧៧ឆ្នាំ នៅភូមិព្រែកសែម ឃុំសំពៅពូន
សរុបទាំង ០២ឃុំខាងលើ បណ្តាលឲ្យខូចខាត បាក់រលំផ្ទះចំនួន ០៣ខ្នង របើកដំបូលផ្ទះចំនួន ១០៦ខ្នង របើកដំបូលសាលា ០២អគារ ងាប់សត្វគោចំនួន ០១ក្បាល និងរងរបួសប្រជាពលរដ្ឋចំនួន ០១នាក់៕

មតិយោបល់