ព័ត៌មានជាតិ

Wayne Rooney នឹងទៅជាយ៉ាងណាបើ Van Gaal មកទឹកដី Old Trafford ?​

អង់គ្លេស​៖ខ្សែប្រយុទ្ធ Wayne Rooney កំពុងមានការព្រួយបារម្ភ​ អំពី វាសនា​របស់ខ្លួន ​ប្រសិនបើ Van Gaal មក​កាន់កាប់ បិសាចក្រហម Manchester United នោះ ។​
រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ Van Gaal គឺនៅតែ​ជាបេក្ខជន​ទី ១ សម្រាប់អង្គុយ​កៅអី ដ៏​ក្តៅ របស់បិសាចក្រហម កំពុងជួបបញ្ហានេះ ។​

បើយោងតាមប្រភពព័ត៌មានចុងក្រោយ ពី ពហុកីឡដ្ឋាន Old Trafford កីឡាករ R10 គឺមាន​ភាពវិជ្ជមានយ៉ាងខ្លាំង ក្នុងការទំនាក់ទំនង​ជាមួយនឹងបិសាចក្រហម លើការសិក្សា​អំពី Van Gaal ។​ ការសិក្សា​ចង់ដឹងនេះ ដោយសារតែ Rooney ចង់ដឹងយុទ្ធសាស្ត្រលេង​របស់ គ្រូបង្វឹកសញ្ជាតិហូឡង់ ជាពិសេស​នោះ គឺមុខតំណែងខ្លួនលេង នៅក្នុងក្រុមតែម្តង​។​

Rooney កំពុងតែមានការព្រួយបារម្ភ ជាមួយនឹង Van Gaal បើមកកាន់បិសាចក្រហមមែន នោះ នឹងយកចិត្តទុកដាក់កូន​សិស្ស​គាត់​ Van Pesie ជាង​ខ្លួន ។​ម្យ៉ាងវិញទៀត អាចនឹង​អង្គុយកៅអី បើទោះបីជាបានប្រាក់លេង​ក្នុងសប្តាហ៍ ៣ សែនផោនក៏ដោយនោះ ។​
មនុស្ស​ជាច្រើន ជាពិសេស អ្នកគាំទ្រក្លិបបិសាចក្រហម តាំងពីដើមមកមិនដែលពេញចិត្តនឹង Van Gaal ឡើយ បើគាត់មកមែនអាច​នឹង​ធ្វើឲ្យ​បុគ្គលិក ក្រោមបង្គាប់ខ្លួន​ ឈឺក្បាល ។​ ដោយឡែកពេលនេះ Rooney គឺជាបេះដូងរបស់បិសាចក្រហម ដែលត្រូវរក្សា​គាត់ទុក​លេង រហូតដល់ចូលនិវត្តន៍ ដោយមិនឲ្យទៅណានោះឡើយ​ ជាពិសេសក្នុងអំឡុងពេលបិសាចក្រហម​កំពុងវឹកវរនេះ​។​

ប្រភពព័ត៌មានខ្លះៗ បានឲ្យដឹងថា អ្នកលេងជាច្រើននៅ Old Traford គឺកំពុងបញ្ចុះបញ្ចូល ​និងស្នើឲ្យថ្នាក់លើ ផ្តល់តំណែង​ ជាគ្រូបង្វឹក​ពេញលេញ ទៅឲ្យ Ryan Giggs ។ ជាមួយនឹងការដឹកនាំក្រុមដំបូង ដោយឈ្នះក្លិប ចាបលឿង ​៤ – ០ អ្នកលេងសញ្ជាតិវែលរូបនេះ ជា​បេក្ខភាព ​ដែលអាច​អង្គុយកៅអី​នេះបាន​៕​
2014-04-30_142200

មតិយោបល់