ព័ត៌មានជាតិ

Update៖ បុរសម្នាក់ផឹកស្រវឹង ដុតផ្ទះឆេះអស់០៤ខ្នង និងស្រែជាច្រើនហិចតា

សៀមរាប: នៅវេលាម៉ោង ៣រសៀលថ្ងៃទី១២ មិនា ឆ្នាំ ២០១៩ សមត្ថកិច្ច បានកសាងសំណុះរឿង បញ្ជូនខ្លួនជនល្មើស ទៅអធិការនគរបាលស្រុកពួក ដើម្បីចាត់ការតាមច្បាប់។

ដោយជនល្មើស បានប្រព្រឹតិ្តបទល្មើស ដុតផ្ទះរបស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី ១១ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ១២ និង ៣០នាទីថ្ងៃត្រង់ បណ្តាលឲ្យឆេះអស់ទាំងស្រុងចំនួន ០៤ខ្នង និងឆេះរាលដាល់ដីព្រៃ និងស្រែជាច្រើនហិចតា កើតឡើងក្នុងភូមិចំនួន ៣ ស្ថិតក្នុងមូលដ្ឋានឃុំរើល ស្រុកពួក។

ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ៖
ទី១.ឈ្មោះ ញាណ លឿ ភេទស្រី អាយុ ៥៣ឆ្នាំ
ទី២.ឈ្មោះ ព្រឿម គង់ ភេទស្រី អាយុ ២៤ឆ្នាំ
ទី៣.ឈ្មោះ ភាវ ណុប ភេទស្រី អាយុ ៥៨ឆ្នាំ
ទី៤.ឈ្មោះ សឿម សន ភេទប្រុស អាយុ ៥៤ឆ្នាំ
អ្នកទាំង ៤ មានទីលំនៅឃុំស្រុកកើតហេតុខាងលើ។

សម្ភារខូចខាតរួមមាន៖
– ឆេះផ្ទះអស់៤ខ្នងទាំងស្រុង
– ឆេះស្រូវអស់ ៥ពាន់គីឡួក្រាម
– ផ្ទាំងសូឡា ៣គ្រឿង ទូរទស្សន៍ ៣គ្រឿង
– ប្រាក់ថៃ ៥ម៉ឺនបាត
– និងគ្រឿងឈើគ្រោង ធ្វើផ្ទះមួយចំនួនធំ
គិតជាទឹកប្រាក់ក្នុងការខូចខាត សរុប ១៧ពាន់៥០០ដុល្លារ។

ក្រោយការឃាត់ខ្លួន និងសួរចម្លើយជនសង្ស័យរួចមក កម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំរើល បានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ ទៅអធិការនគរបាលស្រុកពួក ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត៕

មតិយោបល់