រដ្ឋាភិបាលថៃ និងគណៈកម្មការរៀបចំការបោះឆ្នោត បានយល់ព្រមនៅក្នុងកិច្ចប្រជុំមួយដើម្បីកំណត់យកថ្ងៃទី២០ខែកក្កដា ជាថ្ងៃបោះឆ្នោតជាថ្មី។
លោក Supachai Somcharoen ប្រធានគណៈកម្មការបោះឆ្នោត បានថ្លែងថា បរិយាកាសនៃកិច្ចប្រជុំគឺល្អ រដ្ឋាភិបាលបានយល់ព្រមជាមួយនឹងដំណើររបស់គណៈកម្មការបោះឆ្នោត។
នៅមុនពេលចូលរួមប្រជុំលោក Supachai Somcharoen បានលើកឡើងនូសំណើចំនួន ៣សម្រាប់កំណត់ថ្ងៃបោះឆ្នោត ដោយមានថ្ងៃទី២០ខែកក្កដា ,ថ្ងៃទី១៧ខែសីហា និងថ្ងៃទី១៤ខែវិច្ឆិកា ទៅកាន់រដ្ឋាភិបាល ហើយលទ្ធផលត្រូវបានឲ្យដឹងនៅថ្ងៃទី៣០ខែមេសា។
នៅលើ Facebook Page របស់អ្នកស្រីយីងឡាក់ នាយករដ្ឋមន្ត្រីចាំផ្ទះ បានបង្ហោះសារថា អ្នកស្រីបានយល់ព្រម និងចូលរួមតាមការកំណត់ ហើយសង្ឃឹមថា ការបោះឆ្នោតដែលបានពន្លាយអស់រយៈពេល ៣ខែមកនេះ នឹងផ្ដល់ឱកាសឲ្យប្រជាជនជ្រើសរើសរដ្ឋាភិបាលដែលពួកគាត់បាន៕
មតិយោបល់