អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានប្រកាសថាកាលពីថ្មីៗនេះថា ខ្លួនចាប់បានអ្នកវាយលុកចូលគេហទំព័រ www.acu.gov.kh ចំនួន ២នាក់ បន្ទាប់ពីក្រុម Anonymous Cambodia បានប្រកាសនៅលើបណ្ដាញសង្គម Facebook។ នេះបើយោងតាមគេហទំព័រ អង្គភាពប្រឆាំងនឹងអំពើពុករលួយ ។
អង្គភាពប្រឆាំងអំពើពុករលួយ បានប្រកាសថា ក្រុមនេះបានចូលលុកលុយគេហទំព័ររបស់ខ្លួន កាលពីព្រឹកថ្ងៃទី២៩ ខែមេសា ហើយមួយម៉ោងកន្លះក្រោយមក ខ្លួនក៏បានទប់ស្កាត់ទាន់ពេលវេលា និង២ថ្ងៃក្រោយមក ខ្លួនចាប់បានក្រុមវាយលុកចូលវ៉ិបសាយបានចំនួន ២នាក់។
អង្គភាពប្រឆាំងអំពើពុករលួយ មិនបានប្រកាសបង្ហាញពីអត្តសញ្ញាណរបស់ក្រុមលុកលុយនោះទេ គ្រាន់តែឲ្យដឹងថា ចាប់បាន ២នាក់។
គួរបញ្ជាក់ផងដែរថា ក្រុម Anonymous Cambodia បានប្រកាសនៅលើ Faceboo Page របស់ខ្លួន កាលពីថ្ងៃទី២៩ ខែមេសា ថា «សេចក្កីព្រមានទៅកាន់ អង្គភាពប្រឆាំងអំពើពុករលួយ ទិន្នន័យរបស់អង្គភាពប្រឆាំងអំពើពុករលួយត្រូវបានទំលាយដោយ Anonymous Cambododia»៕
មតិយោបល់