ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

Justin Bieber និង Selena Gomez បន្តបែកគ្នា ព្រោះតែ​អ្នកទី ៣ ជ្រៀតជ្រែក​

បន្ទាប់ពី Justin Bieber បាន Unfollow នាង Selena Gomez នៅលើ Instagram កាលពីថ្ងៃទី ២៩ ខែ មេសា​កន្លងទៅ ប្រភពព័ត៌មាន Hollywoodlife បានអះអាងថា ពួកគេ​បានចែកចានចែកឆ្នាំ និង ពូកខ្នើយ គ្នា សារជាថ្មីម្តង​ទៀតហើយ​។​
កន្លងមក គូស្នេហ៍នេះ បានបាក់ និង ត្រូវរ៉ូវគ្នា ជាញឹកញយ ក៏ប៉ុន្តែក្រោយមក ក៏ត្រូវរ៉ូវគ្នាមែន កាលពីខែ មិនា ក៏ប៉ុន្តែកាលពីចុងខែមេសា​កន្លងទៅ ពួកគេបានបន្តបែកគ្នាទៀត ។​

ប្រភពផ្ទៃក្នុង បាននិយាយថា Justin Biebe បាន Unfollow នាង Selena Gomez នៅលើ Instagram កាលពីថ្ងៃទី ២៩ ខែ មេសា​ ដែលជាភស្តុតាងមួយ បញ្ជាក់ថា ពួកគេបានបែកគ្នាទៀតហើយ​។​

ប្រភពខាងលើបានអះអាងថា ដើមហេតុដ៏ធំ ដែលធ្វើឲ្យ Justin Bieber បាន Unfollow នាង Selena Gomez និងផ្ទុះរឿងនេះ ដោយសារតែ នាង Selena Gomez បានឃើញ Kylie Jenner ផ្ញើរូបសិចស៊ី មកឲ្យ Justin ។​ ក្នុងនោះ នាងក៏បានឃើញរូបថត នោះ នៅលើទូរស័ព្ទ Justin នាងក៏​ភ្ញាក់ផ្អើល នឹងចាកចេញពី JB តែម្តងទៅ​។
ជាងនេះទៅទៀត JB ក៏បានហោះហើរទៅកាន់ជប៉ុនតែម្នាក់ ដោយបច្ចុប្បន្ននេះ Justin Bieber (JB) និង Kylie Jenner កំពុងមានទំនាក់ទំនងជាមួយនឹងគ្នាយ៉ាងស្អិត​រមួត ៕​
2014-05-02_111658

មតិយោបល់