កាសែតកីឡាល្បីៗ ជាច្រើនបានរាយការណ៍ថា គ្រូបង្វឹកហុល្លង់ Louis van Gaal នឹងដឹកនាំក្រុម បិសាចក្រហមជាផ្លូវការនៅរដូវកាលក្រោយ។
ក្នុងអំឡុងពេលសប្តាហ៍កន្លងទៅ ព័ត៌មានអំពី Louis van Gaal នឹងមកអង្គុយនៅក្លិប បិសាចក្រហម បានក្លាយជាប្រធានបទដ៏ក្តៅគគុក និងអររកអ្វីគិតមិនទាន់។
រឿងនេះដែរ ត្រូវបានស្ទើរតែប្រាកដ នៅពេលដែលទំព័រ Dailymail បានចុះផ្សាយថា ប្រាកដណាស់ អ្នកយុទ្ធសាស្ត្រទីលាន សញ្ជាតិហុល្លង់ ជាមនុស្សតែមួយគត់នឹងមកឈរបញ្ជានៅលើទឹកដី Old Traford ។ តែទោះជាយ៉ាងណា ព័ត៌មាននេះមិនទាន់ជាក់លាក់នៅឡើយ ខណៈដែល Old Traford មិនទាន់ចេញសេចក្តីថ្លែងការណ៍ ណាមួយ ជាផ្លូវការ។
សូមបញ្ជាក់ផងដែថា Louis van Gaal នឹងចាកចេញពីឈុតធំរបស់ ហុល្លង់ បន្ទាប់ពី ការប្រកួតបាល់ទាត់ពិភពលោក នៅប្រេស៊ីល ហើយមានជម្រើសពីរ សម្រាប់លោក ដែលគេកំពុងផ្សព្វផ្សាយនោះ គឺទី ១ ទៅកាន់ អេស្បាញ គ្រប់គ្រងក្លិប Bacelona នឹងទី ២ គឺ បិសាចក្រហម ខណៈដែលក្លិបកំពុងជួបវឹកវរនេះ តាមល្បួង មិនដាច់សូរនោះ ៕
មតិយោបល់