ហុងកុង៖អតីតតារាសម្តែងរបស់ស្ថានីយ៍ទូរទស្សន៍ TVB លោក Wilson Tsui នឹងបង្ហាញខ្លួនអាក្រាត ក្នុងខ្សែភាពយន្តរបស់ហុងកុង ជាមួយនឹងឈុតឆាកអាក្រាត ក្នុងរឿង ក្រោមចំណងជើងថា The Grea t Yinyang Hotel ដែលដឹកនាំសម្តែងដោយ លោក Stephan Yip ។ តារាសម្តែងវ័យ ៥៥ ឆ្នាំ ក្នុងឈុតថតរឿង បានស្រាត ដោយខ្លួនឯងផ្ទាល់ ដើម្បីថតឈុតឆាកដ៏សំខាន់មួយចំនួន ។ តែទោះជាយ៉ាងណាដើម្បី ជឿសវាងនូវ ការរិះគន់ នោះគាត់បានយកបែកឈើបិទបាំងតំបន់សម្ងាត់ផងដែរ។
Stephan Yip បាននិយាយប្រាប់ដល់សារព័ត៌មានថា “នេះជាលើកទី ១ ហើយដែលគាត់បានលះបង់ចំពោះសិល្បៈ”។
បន្ទាប់ពីបម្រើ ការងារជាមួយនឹង TVB អស់រយៈពេល ៣០ ឆ្នាំ តារាសម្តែង Stephan Yip បានចាកចេញនៅក្នុងឆ្នាំ ២០១២ ដើម្បីថតខ្សែភាពយន្តសម្រាប់ HKTV វិញម្តង។ នៅពេលដែល HKTV បរាជ័យ ក្នុងការសុំអាជ្ញាប័ណ្ណ ពីរដ្ឋាភិបាល ហុងកុង បានធ្វើឲ្យសិល្បៈករជាច្រើន គ្មានទ្រនំជ្រកកោន ក៏ប៉ុន្តែ TVB បានស្នើឲ្យតារារូបនេះត្រលប់មកវិញ ។ តែទោះជាយ៉ាងណា តារារូបនេះ បានក្រាញននៀល ដើម្បីស្វែងរកការងារ ដោយមិនត្រលប់មកវិញឡើយ។
សំណាងល្អ តារាខាងលើ ត្រូវបាន មិត្តភក្តិជិតស្និទ្ធ ក្នុងឧស្សាហកម្មនេះបានជួយជ្រោមជ្រែង នឹងយល់ព្រមឲ្យថតរឿងចំនួន ៤ ៕
មតិយោបល់