នៅខាងក្រោមនេះដែរគឺជាកំណត់ហេតុ អតីតមេដឹកនាំ នយោបាយ ដែលត្រូវបានគេចោទប្រកាន់ ពីបទបន្លំ លួថថវិកាជាតិដ៏ច្រើនបំផុត ពីប្រទេសរបស់គេ ក្នុងរយៈពេល ពីរទស្សវត្សរ៍។
នៅខាងក្រោមនេះដែរជា អតីតមេដឹកនាំ នយោបាយដែលពុករលួយបំផុត ទាំង ១០ ៖
១ . លោក Mohamed Suharto ប្រធានាធិបតី ឥណ្ឌូនេស៊ី ដោយកាន់កាប់អំណាចចាប់ពីឆ្នាំ ១៩៦៧ ដល់ ១៩៩៨ និងទំហំទឹកប្រាក់ដែលកេងបន្លំចាប់ពី ១៥ ទៅ ៣៥ ពាន់លានដុល្លារ ។
២. លោក Ferdinand Marcos ប្រធានាធិបតី ហ្វីលីពីន ដោយកាន់អំណាច ចាប់ពីឆ្នាំ ១៩៧២ ដល់ ១៩៨៦ និងទំហំទឹកប្រាក់ដែលកេងបន្លំ ចាប់ពី ៥ ទៅ ១០ ពាន់លានដុល្លារ ។
៣. លោក Mobutu Sese Seko ប្រធានាធិបតី កុងហ្គោ ដោយកាន់អំណាច ចាប់ពីឆ្នាំ ១៩៦៥ ដល់ ១៩៩៧ និងទំហំទឹកប្រាក់ដែលកេងបន្លំ ចាប់ពី ៥ ពាន់លានដុល្លារ ។
៤. លោក Sani Abacha ប្រធានាធិបតី នីហ្សេរីយ៉ា ដោយកាន់អំណាច ចាប់ពីឆ្នាំ ១៩៩៣ ដល់ ១៩៩៨ និងទំហំទឹកប្រាក់ដែលកេងបន្លំ ចាប់ពី ២ទៅ ៥ ពាន់លានដុល្លារ ។
៥.លោក Slobodan Milosevic ប្រធានាធិបតី ស៊ែរប៊ី ដោយកាន់អំណាច ចាប់ពីឆ្នាំ ១៩៨៩ ដល់ ២០០០ និងទំហំទឹកប្រាក់ដែលកេងបន្លំ ០១ ពាន់លានដុល្លារ ។
៦.លោក Jean-Claude Duvalier ប្រធានាធិបតី ហៃទី ដោយកាន់អំណាច ចាប់ពីឆ្នាំ ១៩៧១ ដល់ ១៩៨៦និងទំហំទឹកប្រាក់ដែលកេងបន្លំពី ៣០០ ទៅ ៨០០លានដុល្លារ ។
៧. លោក Alberto Fujimori ប្រធានាធិបតី ប៉េរ៉ូ ដោយកាន់អំណាច ចាប់ពីឆ្នាំ ១៩៩០ ដល់ ២០០០និងទំហំទឹកប្រាក់ដែលកេងបន្លំ ៦០០លានដុល្លារ ។
៨. លោក Pavlo Lazarenko ប្រធានាធិបតី អ៊ុយក្រែន ដោយកាន់អំណាច ចាប់ពីឆ្នាំ ១៩៩៦ ដល់ ១៩៩៧ និងទំហំទឹកប្រាក់ដែលកេងបន្លំពី១១៤ ទៅ ២០០ លានដុល្លារ ។
៩. លោក Arnoldo Alemen ប្រធានាធិបតី នីហ្គារ៉ាហ្គួរ ដោយកាន់អំណាច ចាប់ពីឆ្នាំ ១៩៩៧ ដល់ ២០០២ និងទំហំទឹកប្រាក់ដែលកេងបន្លំ១០០លានដុល្លារ ។
១០.លោក Joseph Estrada ប្រធានាធិបតី ហ្វីលីពីន ដោយកាន់អំណាច ចាប់ពីឆ្នាំ ១៩៩៨ ដល់ ២០០១ និងទំហំទឹកប្រាក់ដែលកេងបន្លំពី ៧៨ ទៅ ៨០ លានដុល្លារ៕
ទស្សនាឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់