ភ្នំពេញៈ បុរសម្នាក់អ្នកលក់ខោអាវ និងស្បែកជើង ត្រូវបានប្រទះឃើញដេកស្លាប់នៅលើឡៅតឿ ក្នុងបន្ទប់ជួលលក់សម្លៀកបំពាក់ និងស្បែកជើងមួយកន្លែង ស្ថិតនៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង០០នាទីព្រឹក ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ។
តាមប្រពពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសរូបនោះឈ្មោះ សាន់ សឿន អាយុ ៣៨ឆ្នាំ ជាកម្លោះចាស់មិនទាន់មានប្រពន្ធ និងកូនឡើយ មានមុខរបរលក់ខោអាវជជុះ និងស្បែកជើង។ មានស្រុកកំណើតនៅភូមិព្រែករៃ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្ដាល និងបានមកស្នាក់នៅរកស៊ីនៅចំណុចផ្ទះកើតហេតុខាងលើ រយៈពេល២ថ្ងៃចុងក្រោយនេះពុំបានឃើញគាត់បើកទ្វារលក់ដូរនោះទេ ហើយបងប្អូនបានទូរស័ព្ទចូលដែរតែអត់លើកសោះ។
ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ខណៈនោះដោយមសនការងឿងឆ្ងល់បងប្អូន ក៏បានប្ដឹងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ឲ្យជួយអន្តរាគមន៍គាស់ទ្វារចូលមើល ស្រាប់តែប្រទះឃើញដេកស្លាប់បាត់ទៅហើយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើល ហើយពុំទាន់ដឹងថា បុរសនោះស្លាប់ដោយសារមូលហេតុនៅឡើយទេ ដោយជំហ៊ានដំបូងសង្ស័យស្លាប់ដោយខ្យល់គរ៕
មតិយោបល់