ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ជប៉ុន ប្រតិកម្មខ្សែភាពយន្ត Godzilla របស់អាមេរិក (Video Inside)

ជប៉ុន៖អ្នកគាំទ្រ ​ខ្សែភាពយន្ត Godzilla បានបង្ហាញ​ភាពមិនសប្បាយចិត្ត​ ​ជាមួយនឹងរូបរាង​សត្វចម្លែក ក្នុងខ្សែរឿង ​កំណែទម្រង់ ឬបន្ទាន់សម័យសម្រាប់ឆ្នាំ ២០១៤ ។​

ប្រភេទសត្វ Godzilla នេះ វាមាន​ដើមកំណើតនៅក្នុងប្រទេសជប៉ុន ហើយទស្សនិកជននៅប្រទេសនេះតែងតែប្រតិកម្ម ​ទៅ លើ ​​ផលិតករ ក៏ដូចជាផលិតកម្ម ហូលីវ៉ូត ដែល តែងតែ ​បង្កើតសាច់រឿងមួយនេះ ជាមួយនឹង​ទម្រង់សត្វ Godzilla ខុសពីប្រក្រតី ។ រឿង Godzilla ដំបូង បានផលិតឡើងនៅក្នុងឆ្នាំ ១៩៩៨ ដោយ លោក Roland Emmerich ហើ​យត្រូវបាន​ផលិតករ Gareth Edwards យកមកកែ​ទម្រង់ថ្មី ឬបន្ទាន់សម័យសម្រាប់ឆ្នាំ ២០១៤ ។​
ក្រុម​អ្នកគាំទ្រ​របស់ជប៉ុន បានប្តឹង​ និងប្រតិកម្ម ទៅលើខ្សែភាពយន្ត Godzilla សម្រាប់ឆ្នាំ ២០១៤ ដោយពួកគេ​ថា បង្កួយយក្ស​នោះ វា​មើលទៅសម្បូរជាតិខ្លាញ់ និងអាក្រក់មើល​ណាស់​។​
2014-05-07_094656
អ្នកគាំទ្រ​ជប៉ុន បាន​និយាយថា “សត្វ​បង្កួយយក្ស​ដ៏ធាត់នេះ ប្រហែលជាពូកគេ​យក​​តាម​មាឌ ​បុរស​អាមេរិក ដែលសម្បូរ​ជាតិខ្លាញ់” ។​
ពាក្យថា Godzilla វាត្រូវបានផ្សំចេញពីពាក្យពីរម៉ាត់ ក្នុងនោះ គឺ ” gorilla ” ( សត្វ​ស្វា​ ) និង​ ” kujira ” ( បាឡែន​ ) ។​នៅក្នុងកំណែ​ទម្រង់ថ្មី លើខ្សែភាពយន្ត​ចាស់ រឿង Godzilla មើលទៅដូចជា​បង្កួយយក្ស ក៏ប៉ុន្តែ​ជប៉ុននៅតែអន់ចិត្តចំពោះ​ផលិតករ ដែល​ធ្វើ​ឲ្យបង្កួយយក្ស​របស់ពួកគេ​សម្បូរទៅដោយជាតិខ្លាញ់ ឬធាត់​។​
ជាមួយនឹងការរិះគន់ បង្កប់អត្តន័យខឹង​ក្រាវក្រោធ អ្នកគាំទ្រជប៉ុន បានធ្វីតនៅលើធ្វីតទ័រថា “រាងកាយដ៏ធាត់ ដែលសម្បូរទៅដោយ​សារធាតុកូកាកូឡា និង ភីហ្សា មកពីសហរដ្ឋ​អាមេរិក​” ។​

តែ​ទោះជាយ៉ាងនេះក្តី នៅមាន​អ្នកគាំទ្រមួយចំនួន បានបញ្ចេញ​ជាវិជ្ជមានថា ​សាច់រឿងថ្មីនេះដែរ វាមើលទៅ ល្អមើល ជា​​សាច់រឿងជំនាន់ចាស់ បើទោះបីជា តួ​អង្គក្នុងរឿង​ប្រែក្លាយទៅជាធំ និងធាត់នោះ ៕​
ទស្សនាសាច់រឿង Trailer ដូចខាងក្រោមនេះ៖

មតិយោបល់