ព័ត៌មានជាតិ

អធិការនគរបាល ក្រុងបាវិត ឃាត់ខ្លួន ជនសង្ស័យ ចែកចាយគ្រឿងញៀន បានម្នាក់

ស្វាយរៀង: សមត្ថកិច្ច បានចុះបង្រ្កាបករណី ចែកចាយគ្រឿងញៀន នៅចំនុចខាងមុខផ្សាអន្តរជាតិ ស្ថិតនៅ ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ធ្វើការឃាត់ខ្លូនជនសង្ស័យ បាន ១នាក់ និងវត្ថុតាងជាក់ស្តែង មួយចំនួនទៀត។

នេះបើតាមមន្ត្រីប៉ូលិស បានប្រាប់ Post News ឱ្យដឹង នៅថ្ងៃទី១៩ មេសា ២០១៦ នាវេលាម៉ោង១០:៤០នាទី ព្រឹក និងបញ្ជាក់ឱ្យដឹងថា ជនសង្ស័យ ឈ្មោះ តឿ រតនា (ហៅ ង៉ោល) ភេទ ប្រុស អាយុ ២៩ឆ្នាំ ជាជនជាតិខ្មែរ មានមុខរបរ មិនពិតប្រាកដ ទីលំនៅស្ថិតក្នុង ភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង រួមទាំងវត្ថុតាង រួមមានដូចជា ថ្នាំញៀនម្សៅពណ៌ស ចំនួន ០៤កញ្ចប់ធំ (០១តូច និង ០៣កញ្ចប់ធំ) ទូរស័ព្ទដៃចំនួន ០៣គ្រឿង
ម៉ូតូ ០១គ្រឿង ប្រាក់ដុងចំនួន ១៩០០,០០០ដុង (មួយលានប្រាំបួនសែនដុង) បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ក្រុងបាវិត ដើម្បីស្រាវជ្រាវបន្តតាមនិតិធី នៃផ្លូវច្បាប់៕

photo_2016-04-21_17-35-55 photo_2016-04-21_17-35-57 photo_2016-04-21_17-36-00

មតិយោបល់