ព័ត៌មានជាតិ

តើ​ការ​ប្រ​ព្រឹត្តិ​រឿង​ក្តៅ​សាច់​ពេល​ណា​ខ្លះ​ ទើប​សម្រេច​ដល់​ចំណុច​កំពូល?

មាន​ពេល​វេលា​ជា​ច្រើន​ដែលអ្នក​ជំនាញ​ហៅ​ថា ពេលវេលា​មាស ហើយ​ផ្តល់​ឲ្យ​គូ​ស្វាមី​ភរិយា​បង្កាត់​ភ្លើង​ស្នេហ៍​ជាមួយ​គ្នា​យ៉ាង​ពេញ​លេញ​បំផុត។ ដូច្នេះ​ហើយ​ អ្នក​ស្រាវ​ជ្រាវ​បាន​ធ្វើ​ការ​បែង​ចែក​ពេល​វេលា​ដែល​គូរ​ស្នេហ៍​ភាគ​អាច​សម្រេច​​សេច​ក្តី​សុខ​បាន​ច្រើន​បំផុត។
ពេល​ព្រលឹម​អុល
ការ​បំពេញ​ការ​ងារ​ពេញ​មួយ​ថ្ងៃអាច​ធ្វើ​ឲ្យ​អ្នក​អស់​កំលាំង ហើយ​ល្វីយ​មិន​ចង់​ធ្វើ​អ្វី​ទាំង​អស់។ ដូច្នេះ​ហើយ​មាន​តែ​ពេល​ព្រលឹម​អុល​ដែល​ជា​ ពេល​វេលា​ដ៏​ល្អ​បំផុត​សម្រាប់​គូស្នេហ៍ ក្រោយ​ពី​បាន​គេង​ស្កប់​ស្កល់​ពេញ​មួយ​យប់។

មុន​ពេល​ព្រះ​អាទិត្យបញ្ចេញពន្លឺក្តៅ​ខ្លាំង
បើ​យោង​តាម​អ្នកជំនាញ​ផ្លូវ​ភេទ Laurie Watson (អាមេរិក) បាន​ឲ្យ​ដឹងថា នៅ​ក្នុង​ដំណាក់​កាល​នេះ​ ជាលិកា​ឈាម​នៅ​ក្នុង​ស្បូន​របស់​មនុស្ស​ស្រី​ត្រូវ​បាន​ប្រ​មូល​ផ្តុំដែល​ធ្វើ​ឲ្យ (តំបនរសើប) ងាយ​នឹង​ទទួល​បាន​ភាព​សុខ​ស្រួល​ខ្លាំង​បំផុត។

ពាក់កណ្តាល​យប់
នេះគឺ​ជា​ពេលវេលា​មួយ​ដ៏​ល្អ​សម្រាប់​គូស្នេហ៍ ព្រោះ​នេះ​ជា​ពេល​អ្នក​ទាំង​ពីរ​កាន់​តែ​មាន​ភាពស្និត​ស្នាល​ជាមួយ​គ្នា និង​អាច​បបង្កើត​នូវ​ក្បាច់​ពិសេស​ទៅ​តាម​ចំណង​ចំណូ​ល​ចិត្ត។ ម្យ៉ាង​ទៀត​ពេល​វេលា​នេះ​គ្មាន​ការ​រំខាន និង​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​កាន់តែ​មាន​អារម្មណ៍​រំភើប​ដល់​កម្រិត​កំពូល​។

ពេល​វិស្សមកាល
ពេល​វិស្សមកាល​មកដល់​ ចំពេល​រដូវ​ក្តៅ​ល្មម​ដែល​ជា​ឱកាស​ដ៏​ល្អ​បំផុត​សម្រាប់​គូ​ស្នេហ៍​បង្កើត​នូវ​ភាពរ៉ូមែន​ទិច។ ក្រោយ​ពី​គ្មាន​ការ​រង​នូវ​សម្ពាធនៃការ​ងារ និង​មាន​ពេល​វេលា​ច្រើន​ដើម្បី​ចំណាយ​ពេល​នៅ​ជាមួយ​គ្នា។ ជា​ពិសេស​នោះ​អ្នក​គ្មាន​កង្វល់​ពី​ជាមួយ​នឹង​ភាព​ត្រេក​ត្រអាល​ផ្នែក​ផ្លូវ​ភេទ​ដូច​ពី​មុន​ទៀត​ហើយ។

ពេល​ថ្ងៃ
ប្រសិន​បើ​អ្នក​ចង់​លុប​បំបាត់​នូវ​អារម្មណ៍​ឈឺ​ចាប់​ អ្ន​ក​អាច​ប្រតិ​បត្តិ​ការ​នៅពេល​ថ្ងៃ​បាន​ ព្រោះ​វា​អាច​ជួយ​កាត់​បន្ថយ​នូវ​អារម្មណ៍​មិន​ល្អ​ទាំង​នោះ​បាន។ អ្នក​ជំនាញ Levine បាន​និយាយថា ប្រហែល​ជា​គូ​ស្នហ៍​មួយ​ចំនួន​ចង់​បាន​ជំនួយ ​ដើម្បី​ឲ្យ​ឈាន​ដល់​ចំណុច​កំពូលទើប​ត្រូវ​ការ​ពេល​វេលា​សម្រាក និង​ភាព​សប្បាយ​រីករាយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​អ្នក​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោហ​អនាម័យ មុន​ពេល និង​ក្រោយ​ពេល​ប្រតិបត្តិ​ការ​ក្នុង​ឱ​កាស​ដ៏​ពិសេស​នេះ៕
13995928441

មតិយោបល់