ព័ត៌មានជាតិ

កត្តា​មួយ​ចំនួន​ដែល​ត្រូវ​អនុវត្ត​ចំពោះ​អ្នក​ប្រើ​ប្រាស់​កុំ​ព្យូ​ទ័រ​ច្រើន

ដូច​ដែល​យើង​បាន​ដឹង​ស្រាប់​ហើយ នៅ​ក្នុង​ការ​សិក្សា​​បច្ចុប្បន្ននេះ​និសិត្ស​​ភាគ​ច្រើន​មាន​កុំ​ព្យូទ័រ​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន​ស្ទើរ​គ្រប់​ៗ​គ្នា​ទៅ​ហើយ ជាពិសេស​គឺ​អ្នក​រៀន​ជំនាញ​ផ្នែក​ IT តែ​ម្តង។ ក្នុង​មួយ​ថ្ងៃ​ពួក​គេ​អាច​ប្រើ​ប្រាស់​កុំ​ព្យូទ័រ​ប្រហែល​ជា​លើស ៨ ម៉ោង​ទៅ​ទៀត នេះហើយ​ជា​បញ្ហា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខ​ភាព​យ៉ាង​ខ្លាំង​។ ដើម្បី​ឲ្យ​សុខ​ភាព​ល្អ​ សូម​ជៀស​វាង​កត្តា​មួយ​ចំនួន​ដូច​ខាងក្រោ៖
១. កុំ​អង្គុយ​យូរ​ពេក ព្រោះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចង្កេះ ព្រម​ទាំង​​ឆ្អឹង​ខ្នង។
២. ចូរសម្រាក​ឲ្យ​បាន​ញឹក​ញាប់។
៤. ប្រើ​កញ្ចក់​ការពារពន្លឺ​ដែលជះចេញពីកុំព្យូទ័រ។
៥. ធ្វើលំហាត់​ប្រាណឲ្យបានទៀតទាត់។
៦. ទទួល​ទាន​របបអាហារ​ដែល​មាន​ជីវជាតិ និង​មាន​តុល្យភាព​សម្រាប់​សុខភាព។
៧. កុំបរិភោគ​ជាតិ​កាឡូរីច្រើន​ពេក។
៨. អនុញ្ញាត​ឲ្យខ្លួន​ប្រាណរបស់អ្នកមាន​ការសំរាក ជាពិសេស​គឺ ភ្នែក, ដៃ, ម្រាម​ដៃ និង​ផ្នែក​ ក ត្រូវ​យក​ចិត្ត​ទុកដាក់​បំផុត៕
13995920951

មតិយោបល់