ក្លិបកាំភ្លើងធំ បានបញ្ជាក់ថា ខ្សែការពារ Laurent Koscielny បានដាក់ប៊ិចលើក្រដាស ចុះហត្ថលេខាសារជាថ្មីជាមួយនឹងក្លិប ក្នុងរយៈពេលវែង។
កីឡាករសញ្ជាតិបារាំង វ័យ ២៨ ឆ្នាំរូបនេះបានចូលរួមលេងឲ្យក្លិបកាំភ្លើងធំ Arsenal បន្ទាប់ពីផ្លាស់មកពីក្លិប Lorient ក្នុងក្របខណ្ឌ Ligue 1 តាំងពីឆ្នាំ ២០១០ ហើយក៏បានសម្តែងនូវមោទនៈភាព និងក្តីរំភើប ដែលបានចុះកិច្ចសន្យា សាជាថ្មី ជាមួយនឹងក្លិប ។
កីឡាករ Laurent Koscielny បាននិយាយថា “ខ្ញុំពិតជារីករាយខ្លាំងណាស់ ដែលក្លិប យល់ព្រមឲ្យបន្តកិច្ចសន្យាឲ្យខ្លួនសារជាថ្មី ខណៈដែល ៤ ឆ្នាំកន្លងទៅនេះ ពិតជារំភើប ហើយនឹងបន្តលេងជាច្រើនឆ្នាំទៀតជាមួយនឹងក្លិប ” ។
ជាមួយនឹងគ្នានេះដែរ លោក Arsene Wenger បាននិយាយថា គាត់ពិតជារីករាយខ្លាំងណាស់ ដែល Laurent Koscielny ព្រមព្រាងពង្រីក ទំហំកុងត្រាសារជាថ្មីជាមួយនឹងពហុកីឡដ្ឋាន Emirates និងបន្តគុណភាពរបស់ក្លិបសារជាថ្មីនៅរដូវកាលក្រោយ៕
មតិយោបល់