ភ្នំពេញៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមាននារីម្នាក់ ត្រូវបានសង្សារម៉ាត់មួយកែង បណ្តាលឲ្យបែកច្រមុះហូរឈាម ខណៈដែលកំពុងជិះម៉ូតូឌុបគ្នាស្រាប់តែកើតទំនាស់ឈ្លោះប្រកែកគ្នា។
ករណីនេះកើតឡើងនៅម៉ោង១០យប់ ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ នៅក្បែរម៉ាតតេលា តាមបណ្តោយផ្លូវមុន្នីរ៉េត ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្រោយកើតហេតុ បុរសជាសង្សារបានជិះម៉ូតូចេញទៅបាត់ ទុកតែនារីរងគ្រោះឲ្យនៅឈរយំតែម្នាក់ឯង៕
https://youtu.be/D7pjQX91EBo
មតិយោបល់