ព័ត៌មានជាតិ

ទំនិញ​មិនបាន​បង់​ព័ន្ធ​២​ប្រភេទ​សរុប​ចំនួន​៥៤៣​កេះ​ត្រូវបាន​សមត្ថកិច្ច​រកឃើញ​នៅក្នុង​ឃ្លាំង​ស្តុ​ប​ទំនិញ​ក្នុង​ក្រុង​សៀមរាប​

កាលពី​ព្រឹក​ថ្ងៃទី​០៩​ខែ​ឩ​សភា ឆ្នាំ​២០១៤ នេះ លោក​វរសេនីយ៍ឯក អ៊ុំ អមរា ស្នងការរង​និង​ជា​ប្រធានការិយាល័យ​កណ្តាល​នគ​របាល​ប្រឆាំង​បទល្មើស និង​លោក​វរសេនីយ៍ទោ សឿន សេន នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរ បាល​ខេត្តសៀមរាប​បាន​ដឹកនាំ​កម្លាំង​នគរបាល​ក្នុង​អង្គភាព​សហការ​ណ៍​ជាមួយ​កម្លាំង​គយ និង​រដ្ឋាករ ដោយមាន​ការចូលរួម​ពី​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​ក្រោម​ការបញ្ជា​ដឹកនាំ​ដោយ​លោកស្រី ទីវ គឹម កល្យាណ ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តសៀមរាប ផង​នោះ ។

បាន​ចុះ​ប្រតិបត្តិ​ការណ៍​ធ្វើការ​ត្រួតពិនិត្យ​និង​ឆែកឆេរ​រថយន្ត​១​គ្រឿង​ម៉ាក កា​មា​រី ចង្កូត​ស្តាំ សេរី​ឆ្នាំ ៩១ ដែល​បាន​ដឹកទំនិញ​ចូលមកក្នុង​ឃ្លាំង​ស្ថិតនៅ​ក្នុងភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខាងក្រោយ​ផ្សារលើ​ប្រមាណ​ជា​៤​រយ​ម៉ែត ។ បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ​បានធ្វើការ​ត្រួតពិនិត្យ​ទំនិញ​ក្នុង​រថយន្ត​ដែល​សង្ស័យថា​ជា​ទំនិញ​គេច​ព័ន្ធ​និង​ដោយមាន​

ការសង្ស័យ​ទំនិញ​ផ្សេងៗ​ទៀត​នៅក្នុង​ឃ្លាំង​ផង​នោះ​សមត្ថកិច្ច​ក៏បាន​បន្តធ្វើ​ការចូលទៅ​ត្រួតពិនិត្យ​និង​ឆែកឆេរ​នៅក្នុង​ឃ្លាំង​ដែល​បាន​ស្តុ​ប​ទុក​ទំនិញ​ជាច្រើន​ប្រភេទ​ជា​លិទ្ធ​ផល​សមត្ថកិច្ច​បាន​រក​ឃើញ​នូវ​ប្រភេទ​ទំនិញ​មិនបាន​បង់​ព័ន្ធ​ចំនួន​ពីរ​ប្រភេទ ក្នុងនោះ​រួមមាន តែ អូ អ៊ី​ឈិ​ក និង ទឹកដោះគោ​ខាប់ ចំណែកឯ ប្រេង ឆា វិញ​រង់ចាំ​ឯកសារ​ដើម​មកពី​ក្រុមហ៊ុន ។

ដោយ​ទំនិញ​ទាំងបី​ប្រភេទ​នេះ​សរុប​មាន​ចំនួន ៥៤៣​កេះ បច្ចុប្បន្ន​ចំពោះ​ទំនិញ​មិនបាន​បង់​ព័ន្ធ​តែ អូ អ៊ី​ឈិ​ក និង ទឹកដោះគោ​ខាប់ និង រថយន្ត​ម៉ាក កា​មា​រី ចង្កូត​ស្តាំ សេរី​ឆ្នាំ ៩១ មួយគ្រឿង ដែល​បាន​ដឹកទំនិញ​មិនបាន​បង់​ព័ន្ធ​ត្រូវបាន​អង្គភាព​ជំនាញ​ចំណាត់ការ​ទៅតាម​នីតិវិធី ជា​បន្ត​៕ ​
Sequence-01.Still002

មតិយោបល់