ព័ត៌មានជាតិ

គ្រូបង្វឹក​ Francis Gillot ចាកចេញពី Bordeaux

បារាំង​៖​អ្នកគ្រប់គ្រង​ក្លិប Bordeaux លោក Francis Gillot នឹងមិនបន្តតំណែងជាមួយនឹង ក្លិប ខណៈដែល Ligue 1 នឹងចាប់ផ្តើមនៅរដូវកាលក្រោយ​។​
លោក Francis Gillot ដែលបានគ្រប់គ្រង​ក្លិប តាំងពីឆ្នាំ ២០១១ បាន​ឲ្យដឹងថា ​អ្នកលេងជាច្រើន និង ការគ្រប់គ្រង គឺមាន​មោទនៈភាពខ្លាំងណាស់ នៅរដូវកាលនេះ បើទោះបីជាមាន​សំណាងអាក្រក់តិច​តូច នៅរដូវកាលនេះ ដោយបញ្ចប់ត្រឹមលេខរៀងទី ៧ នៃតារាង ។ លោកបានបន្តថា អ្នកទាំងអស់គ្នា រួមទាំងបុគ្គលិករបស់ខ្លួន ​ខិតខំធ្វើការជាអតិបរមា បើទោះបីជា ធ្វើមិនបានល្អ តែ​ការខិតខំប្រឹងប្រែង អស់ពីសមត្ថភាព​។​
លោកបានបន្ថែម​ជាចុងក្រោយទៀត ថា ​”ខ្ញុំសង្ឈឹមថា នៅឆ្នាំក្រោយ វានឹង​ប្រសើរ បើទោះបីជាខ្លួន​បានចាកចេញពីក្លិបនេះក៏ដោយ៕​
gillot-leaves-bordeaux-861556

មតិយោបល់