ជាង ២០ ឆ្នាំ បន្ទាប់ពីទទួលាបាន ការគាំទ្រតាមកញ្ចក់ទូរទស្សន៍ ពីសំណាក់ កុមារ យ៉ាងសម្បើមនោះ រឿង Power Rangers បានចូលខ្លួន ចេញវគ្គបន្ទាន់សម័យថ្មី ម្តងទៀត ។
នៅក្នុងសេចក្តីថ្លែងការណ៍ ពីផលិតកម្ម Lionsgate កាលពីថ្ងៃពុធ កន្លងទៅនេះបានឲ្យដឹងថា ដៃគូរបស់យើង Saban Brands ដែលជាម្ចាស់ផលិតរឿង Saban Brands បាននឹងកំពុងធ្វើការអភិវឌ្ឍន៍ សាច់រឿង ចាស់ ទៅជាសាច់រឿងបន្ទាន់សម័យថ្មី ។
សម្រាប់ការបរិច្ចេទ ចេញផ្សាយ រឿង Power Rangers បន្ទាន់សម័យថ្មី នេះ នៅឡើយនោះទេ ។
រឿង Power Rangers ចេញដំបូងបំផុតនៅ សហរដ្ឋអាមេរិក ក្នុងឆ្នាំ ១៩៩៣ ហើយក៏ប្រែក្លាយទៅជារឿងដ៏មានប្រជាប្រិយភាពបំផុត សម្រាប់កុមារនៅលើពិភពលោក ។ ក្រោយរឿងនេះចេញផ្សាយ ក៏មានចេញជាតុក្កតា Power Rangers វីដេអូហ្គេម និងសៀវភៅរូបកំប្លែង ជាដើម ។
ស្ថិតនៅក្រោមការផលិត ក្រោមចំណងជើងថា Power Rangers: Super Megaforce ដោយកម្មវិធីនេះ គឺត្រូវបានគេឃើញ មាននៅលើទីផ្សារជាង ១៥០ ប្រទេស និងបកប្រែទៅជាភាសាជាច្រើន។
លោក Haim Saban ដែលមានកំណើតនៅ អេហ្ស៊ីម និងជាកូនកាត់ អ៊ីស្រាអ៊ែល អាមេរិក និងជា ម្ចាស់សាច់រឿង Power Rangers នេះ បាននិយាយថា ការចង់សម្ព័ន្ធ ជាមួយនឹង Lionsgate គួរតែមានលទ្ធផលល្អ ក្នុងការកំណែទម្រង់សាច់រឿងថ្មី បែបបន្ទាន់សម័យ ៕
មតិយោបល់