ព័ត៌មានជាតិ

ថ្លា​ន់ ២​ម៉ែត្រ វាយប្រហារ​ស្ត្រី​មេផ្ទះ សិង្ហ​បុរី

​សិង្ហ​បុរី ៖ ស្ត្រី​មេផ្ទះ សញ្ជាតិ​សិង្ហ​បុរី​ម្នាក់ ទទួល​ការឈឺចាប់​យ៉ាងខ្លាំង បន្ទាប់ពី​នាង​ចូល​បន្ទប់ទឹក ដោយ​រង​ការវាយប្រហារ​ពី ពស់ថ្លាន់ ប្រវែង ២ ម៉ែត្រ​ចឹក​ភ្លៅ​របស់​នាង ។​

Noraslinda Asat វ័យ ៣៤ ឆ្នាំ បាន​ចូល​បន្ទប់​ទឹក​នៅ​ជាន់​ផ្ទាល់​ដី ក្នុងផ្ទះ​របស់​នាង ត្រូវបាន​ពស់ថ្លាន់ ចឹក​ភ្លៅ​របស់​នាង ។ បន្ទាប់​ពី​ពស់​ខាំ នាង​បាន​ទាញ​ទ្វារ​បង្គន់​បិទ វិញ ។ ស្ត្រី​រងគ្រោះ​រូប​នេះ​បានឲ្យដឹងថា ពស់​នេះ​មាន​ប្រវែង ប្រហែឡ ២ ម៉ែត្រ ប៉ុន​កំភួនដៃ​ប្តី​របស់​នាង ។ ក្រោយ​ពី​បញ្ចូនទៅ​មន្ទីរពេទ្យ ដើម្បី​ចាក​ថ្នាំ នាង​ក៏​មាន​អារម្មណ៍ ធូរស្រាល​វិញ ក៏​ប៉ុន្តែ​អ្វី​ដែល​សំខាន់ នោះ គឺ​ផ្លូវចិត្ត​នៅ​ដិតដាម នឹង​សត្វ​ពោះ​នោះ ។ លើសពីនេះទៅទៀត នាង​មាន​អារម្មណ៍ រៀងរ​អាល មិន​ចង់​ប្រើ​បង្គន់ នៅ​ផ្ទះ​ទៀត ឡើយ ដោយ​ចង់​ប្រើប្រាស់​បង្គន់ សាធារណៈ​ជំនួស​វិញ ។​

​ខាង​មន្ត្រី​អភិរក្ស​សត្វព្រៃ បាន​ព្យាយាម​ស្វែងរក​ពស់ថ្លាន់ នៅក្នុង​ផះ​របស់​អ្នកស្រី Noraslinda Asat ក៏ប៉ុន្តែ​មិន​អាច​រកឃើញ ។
​សូម​បញ្ជាក់​ផង​ដែរ​ថា នេះ​ជា​លើក​ទី ២ ហើយ​សម្រាប់​គ្រួសារ​នាង Noraslinda Asat ដែល​បាន​ប្រទះឃើញ ថ្លា​ន់ ដ៏​ធំ​នេះ ដោយ​លើក​ទី ១ ម្តាយ​របស់​នាង ជា​អ្នក​ឃើញ នៅក្នុង​ចាន​បង្គន់ ៕

Snake

មតិយោបល់