ភ្នំពេញ ៖បុរសម្នាក់សង្ស័យងងុយដេកបានបើក រថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ តាកែវ 2A-0729 ដោយដឹកស្វាយពេញមួយរថយន្តបានបើកធ្វើដំណើរតាមបណ្តោយផ្លូវ ម៉ៅសេទុង ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ក៏ជ្រុលចង្កូតទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យបាក់ក្បាលរបាំងថ្មមួយកំណាត់ ហើយរថយន្តគាបជាប់និងរបាំងថ្មពុះចែកទ្រូងផ្លូវ ទៅមុខលែងរួច កាលវេលាម៉ោង១០និង៣០នាទី ថ្ងៃទី១៤ ឧសភា ២០១៤ នៅចំណុចផ្លូវម៉ៅសេទុងកែងផ្លូវ ២៣០ ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ។
ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ខាងលើនេះមិនបណ្តាលឲ្យមានមនុស្សរងរបួសឡើយ គ្រាន់តែខូចខាតរថយន្ត និងរបាំងថ្មពុះចែកទ្រូងផ្លូវតែប៉ុណ្ណោះ ។ បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចចរាចរជំនាញចុះវាស់វែងយករថយន្តបង្កហេតុនិងម្ចាស់បើកបរនេះទៅរក្សាទុកនៅការិយាល័យចរាចរជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់៕
https://i1272.photobucket.com/albums/y389/domneng/3%20lady/2014-05-15_091912_zpsc48c203b.png
មតិយោបល់