ព្រះសីហនុៈ នៅវេលាម៉ោង ៤ទៀបភ្លឺឈានចូលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ មានករណីរថយន្តដឹកខ្សាច់មួយគ្រឿង ឡើងចំណោតមិនរួច ក៏រអិលថយក្រោយ បណ្ដាលឲ្យក្រឡាប់ តាមបណ្ដោយផ្លូវឡើងកែងរ៉ា មកផ្លូវបំបែកសេតេ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងខាងលើ រួចធ្វើការស្ទូចរថយន្តចេញពីកន្លែងកើតហេតុ ដើម្បីសម្រួលដល់ការចរាចរណ៍ របស់អ្នកដំណើរតាមដងផ្លូវ។
ក្នុងហេតុការណ៍នេះ មិនបណ្ដាលឲ្យមានមនុស្សរងគ្រោះថ្នាក់ឡើយ៕


មតិយោបល់