ព័ត៌មានជាតិ

ក្រុមចោរ AK ប្លន់​យ៉ាង​សាហាវ​នៅ​កំពត​

​ក្រុមចោរប្លន់​៤​នាក់​ប្រដាប់​អាវុធ AK បី​ដើម និង​ពូថៅ​១ បាន​សម្រុកចូល​ប្លន់​ផ្ទះ​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​ព្រែក​ត្នោត​ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្ត​កំពត បណ្ដាលឲ្យ​របួស​ធ្ងន់ពីរ​នាក់ និង​យក​គ្រឿងអលង្ការ និង​លុយ​អស់​សន្ធឹកសន្ធាប់ ហើយ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព ។​

​ហេតុការណ៍​ចោរ​ប្លន់​ប្រដាប់អាវុធ​ន​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង ៨​និង​៤០​នាទី​យប់ ថ្ងៃទី​១៥​ខែ​ឧសភា ឆ្នាំ​២០១៤ ក្នុង​ភូមិ​ព្រែក​ត្នោត​ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្ត​កំពត​។​
​បើ​តាម​កូនស្រី​ម្ចាស់ផ្ទះ​បាន​ឱ្យដឹងថា គ្រឿងអលង្ការ និង​លុយ​ដែល​ត្រូវ​ចោរប្លន់​យក​ទៅ​បាត់​នោះ​មាន​ខ្សែ​.​កប្លា​ទីន​២​ខ្សែ និង​ចិញ្ចៀន​៣​វង់ សរុប​ទម្ងន់​៧​ជី និង​លុយ​ខ្មែរ​ចំនួន​១​លាន​៩០​ម៉ឺន​រៀល​។​
​ហេតុ​ការ​នេះ បាន​បណ្ដាលឲ្យ​រងរបួសម​នុស្ស​ពី​រនាក់ យ៉ាងធ្ងន់ធ្ងរ និង​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​វៀតណាម​ទាំង​យប់​៕​
2014-05-16_112426

មតិយោបល់