ព័ត៌មានជាតិ

Ronaldo សុបិន្ត​លើកពាន Champions League ជាមួយនឹង Real Madrid

​អេ​ស្ប៉ាញ​៖​កីឡាករ Ronaldo បាន​និយាយថា វា​គឺជា​ក្តី​សុបិន្ត របស់​លោក​ក្នុងការ​ឈ្នះ​ពានរង្វាន់ Champions League មុន​នឹង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ជាមួយនឹង​ក្លិប Atletico Madrid នៅ​ថ្ងៃ​ទី ២៥ ខែ ឧសភា នេះ ។​

​សម្រាប់​ព្រឹត្តិការណ៍ ប្រកួត​សម្រាប់​ក្រុម​ទាំង​ពីរ ដែល​ជា​វគ្គ​ចុងក្រោយ​បំផុត គឺ​ធ្វើឡើង​នៅ​ទីក្រុង Lisbon ដោយ​ពេល​នេះ Real Madrid កំពុង​សំឡឹង យ៉ាង​យកចិត្តទុកដាក់ ដើម្បី​លើក​ពាន អឺរ៉ុប ទី ១០ របស់​ពួកគេ​។​
​ដោយឡែក Ronaldo ដែល​ជា​កីឡាករ​ដ៏​សំខាន់ Real Madrid នោះ បាន​ជឿជាក់ថា ពហុ​កីឡដ្ឋាន Bernabeu អាច​នឹង​ផ្តួល គ្រូបង្វឹក Diego Simeone របស់​ក្លិប Atletico Madrid ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​។​

​កីឡាករ​សញ្ជាតិ​ព័រ​ទុ​ហ្គាល បាន​ប្រាប់​ដល់ UEFA ថា “​យើង​ដឹង​ថា វា​នឹង​ក្លាយ​ជា​ការប្រកួត​មួយ​ដ៏​លំបាក ដោយ​ពេល​នេះ Atletico Madrid ក៏​មិនមែន​ជា​ក្លិប​ធម្មតា​ដែរ​”​។ កីឡាករ​រូបនេះ​បាន​បន្តថា ពួកគេ​គឺ​ល្អ​ណាស់ ជាពិសេស មាន​គ្រូបង្វឹក​ដ៏​អស្ចារ្យ ក៏ប៉ុន្តែ​យើង​ក៏​ចង់​ព្យាយាម​លើ​កពាន ទៅតាម​លទ្ធភាព​ធ្វើ​យ៉ាង​ល្អ​របស់​ពួកយើង​។ លើសពីនេះ​ទៅ​ទៀត​ខ្ញុំ​ធ្លាប់មាន​ប្រវត្តិ ឈ្នះ​ពានរង្វាន់ Champions League ជាមួយនឹង​បិសាច​ក្រហម ហើយ​ជំនឿ​ថ្មី​របស់​ខ្លួន​នឹង​កើតមានឡើង​នៅ Real Madrid ខណៈ​ដែល​សុបិន្ត​ឥតឈប់ឈរ​៕

Ronaldo

មតិយោបល់