កាលពីល្ងាចថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០១៤ នេះមានហេតុការណ៍ បាក់រោង នៅព្រែកកាំពី ដែលជាព្រែកអន្លងផ្សោត ដ៏ល្បីល្បាញក្នុងខេត្ត ក្រចះ ក្នុងព្រះរាជាណាចក្រកម្ពុជា។
តាមសេចក្តីរាយក្តីរាយការណ៍ ពីខេត្តក្រចះ បានឲ្យដឹងថា ហេតុការណ៍នេះ ជាហេតុការណ៍ដ៏ចៃដន្យ បំផុត ខណៈដែល អង្គុយសុខៗ ស្រាប់តែរោងស្រុតបាក់ បណ្តាលឲ្យភ្ញៀវដែលអង្គុយលេងលើតូប ធ្លាក់ចូលក្នុងទឹក ក៏ប៉ុន្តែមិនបណ្តាលឲ្យ នរណាម្នាក់បាត់បង់ជីវិតឡើយ តែខូចខាតទ្រព្យសម្បត្តិមួយចំនួនរបស់ភ្ញៀវ ។
ការបាក់តូបនេះ ដែរ ត្រូវបានគេសន្និដ្ឋានថា ការសាងសង់ តូបអង្គុយលេង សាងសង់ឲ្យតែរួចពីដៃ ដើម្បីកើបលុយ ពីភ្ញៀវ ដែលទៅលេង កម្សាន្ត នៅទីនោះ តែប៉ុណ្ណោះ ដោយមិនគិតពីសុវត្តិភាពរបស់ ភ្ញៀវនៅទីនោះឡើយ។ នេះបញ្ជាក់ថា អ្នកគ្រប់គ្រងនៅតំបន់កម្សាន្តអន្លង់ផ្សោតព្រែកកាំពី មិនយកចិត្តទុក ដាក់ ដោយមិនបើកភ្នែកមើលឡើយ ដោយគិតរឿង ប្រាក់ចូលហោប៉ៅ ជារឿងធំ ។
ដោយឡែកវីដេអូនេះដែរ ត្រូវបានអ្នកលេងបណ្តាញសង្គម ចែកចាយ តៗគ្នា យ៉ាងអើងកង ជាទីបំផុត ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់