(ភ្នំពេញ) នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ នេះ កងកម្លាំងរបស់បញ្ជាការដ្ឋានទ័ពពិសេស ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី ស៊ុំសំណាង មេបញ្ជាការរង នាយសេនាធិការ បញ្ជាការដ្ឋានទ័ពពិសេស និង កម្លាំងកងពលតូចដឹកជញ្ជូនលេខ៩០ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កែប ចន័្ទតូ មេបញ្ជាការរងកងពលតូចដឹកជញ្ជូនលេខ៩០ បន្តអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ក្នុងការចូលរួមអន្តរាគមន៍ ដឹកជំនួយសង្គមរបស់រាជរដ្ឋាភិបាល សម្រាប់បែងចែកជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ នៅបណ្តាខណ្ឌមួយចំនួនតាមការស្នើសុំរបស់សាលារាជធានីភ្នំពេញ។
តាមរបាយការណ៍ ឧត្តមសេនីយ៍ត្រី ស៊ុំ សំណាង មេបញ្ជាការរង នាយសេនាធិការ បញ្ជាការដ្ឋានទ័ពពិសេសបាន ឱ្យដឹងថា សម្រាប់ថ្ងៃនេះកងកម្លាំងចុះ ធ្វើការលើកដាក់ ដឹកជញ្ជូនស្បៀងអាហារ រួមមាន អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខ ដែលរដ្ឋបាលរាជធានីភ្នំពេញត្រូវបែងចែកជូនប្រជាពលរដ្ឋ ក្នុងនោះខណ្ឌពោធិ៍សែនជ័យ ស្បៀងសម្រាប់ចែកជូនប្រជាពលរដ្ឋ៣៥០០គ្រួសារ និងខណ្ឌមានជ័យចំនួន២០០០គ្រួសារ៕
មតិយោបល់