ព័ត៌មានជាតិ

ពា​ន FA Cup រាត្រី​នេះ​ជា​របស់ កាំភ្លើង​ធំ ឬ Hull City ?

​វេលា​ម៉ោង ១១ និង ០០ នាទី​រាត្រី​នេះ ក្លិប​កាំភ្លើង​ធំ និង​ទទួលភ្ញៀវ Hull City ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ក្រប​ខណ្ឌ FA Cup នៅ​ពហុ​កីឡដ្ឋាន Wembley Stadium ។​​តើ​រាត្រី​នេះ ពា​ន FA Cup ជា​របស់ កាំភ្លើង​ធំ Arsenal ឬ Hull City ?

​អ្នក​ស្នេហា​វិស័យ​កីឡា​ជាច្រើន​បាន​ទស្សន៍​ទាយ​ទុក​មុន ថា ក្លិប​កាំភ្លើង​ធំ Arsenal ពិតជា​ធ្វើ​បាន​សម្រេច ដោយ​បំបាក់ ក្លិប Hull City ក៏ប៉ុន្តែ​ការជឿជាក់​ដូច្នេះ ក៏​ត្រឹមត្រូវ​ដែរ ដោយ​សំអាង​ទៅលើ​ហេតុផល​មួយចំនួន​ទាំង​ក្នុង​និង​ក្រៅ​ទឹកដី ដែល​ក្លិប​ទាំងពីរ​បាន​ជួបគ្នា កន្លងមក កាំភ្លើង​ធំ​មិន​ដែល​ចាញ់​ឡើយ ។ ជាក់ស្តែង កាលពី​ឆ្នាំ ២០០៩ Arsenal ធ្វើ​បាន​សម្រេច​ដោយ​បំបាក់ Hull City ក្នុង​លទ្ធផល ២ – ១ ក្នុង​ក្របខណ្ឌ FA Cup ដូចគ្នា ។ វា​ជា​រឿង ពិបាក​និយាយ​ដែរ សម្រាប់​រដូវ​កាល​នេះ បើទោះបីជា អ្នកគាំទ្រ និង​គ្រូបង្វឹក​ក្លិប Arsenal ជឿជាក់ថា នឹង​ឈ្នះ​នៅ​រាត្រី​នេះ តែ​កុំភ្លេចថា បាល់​មូល វា​អាច​ជា​រឿង ស៊យ បើ​ខ្វះ​ការប្រុងប្រយ័ត្ន​នោះ ។​

​នៅពេល​នេះ​ក្លិប​កាំភ្លើង​ធំ Arsenal កំពុង​ធ្វើ​ការវាយតម្លៃ ទៅលើ​កីឡាករ ពីរ​រូប​របស់​ខ្លួន Thomas Vermaelen និង Alex Oxlade-Chamberlain គូរ​តែ​ដាក់​លេង ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup ប្រឆាំង​ជាមួយ​នឹង Hull City ។
​ខ្សែ​បម្រើ Oxlade-Chamberlain មាន​បញ្ហា​ក្រលៀន ដោយ​មិន​បាន​លេង​តាំងពី​ថ្ងៃ​ទី ២០ ខែ មេសា ខណ:​ដែល​ខ្សែការពារ Vermaelen របួស​ក្បាលជង្គង់ ដោយ​មិន​បាន​ប្រកួត​លី​ក​ចុងក្រោយ​ជាមួយនឹង​ក្រុម​។​

​ក្លិប​កាំភ្លើង​ធំ នៅ​រាត្រី​នេះ​សង្ឈឹម​យ៉ាង​មុតមាំ​ថា អាច​នឹង​បញ្ចប់​ដំណើរការ​រយ:ពេល ៩ ឆ្នាំ ដែល​មិន​អាច​លើ​កពាន FA Cup ខណ:​ដែល​ពាន​ចុងក្រោយ​បំផុត ឈ្នះ Manchester United នៅ​ឆ្នាំ ២០០៥ ដោយ​ការ​ស៊ុត​ប៉េណ័ល​ទី​។​
​សម្រាប់​ការប្រកួត​ក្រុម​ទាំង​ពីរ​នេះដែរ អ្វី​ដែល​ធ្វើឲ្យ​គេ​ភ័យ​ជួស ក្លិប​កាំភ្លើង​ធំ គឺ​ខ្លាច​តែ ក្រុម​ទាំង​ពីរ​នេះ ឈាន​ដល់​ដំណាក់កាល​ចុងក្រោយ ស៊ុត​ប៉េណ័ល និង​មាន​រឿង​ចៃដន្យ ដោយ​កីឡាករ Arsenal ក្នុងចំណោម ៥ ដួង មាន​នរណា​ម្នាក់​មិន​អាច​ស៊ុត​ប៉េណ័ល​ទី ចូល និង​អាច​និយាយថា Hull City ដែល​ត្រៀម​ខ្លួន​ដូរ​ទៅជា Tiger City នោះ ជា​លាភ​សំណាង​របស់គេ​នៅ​រាត្រី​នេះ​ក៏​ថា​បាន​៕​
Arsenal

មតិយោបល់