ត្បូងឃ្មុំៈ កេសគ្រាប់បែកមួយដែលគេច្នៃតខ្សែភ្លើងមិនដឹងមានបំណងអ្វីបានយកទៅបោះចោលនៅកណ្តាលទន្លេ ត្រូវបានអ្នករាវរកខ្ចៅរាវប៉ះ ហើយយកមកប្រគល់ឲ្យអាជ្ញាមូលដ្ឋាន។
លោកវរសេនីយត្រី ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំបានបញ្ជាក់ឲ្យដឹងថា នៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ មានប្រជាពលរដ្ឋម្នាក់ ឈ្មោះ ស៊េន ស្លេះ អាយុ៣៨ឆ្នាំ ជនជាតិចាម មុខរបររាវរកខ្ចៅ នៅភូមិព្រែកតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ បានអូសអួនរាវរកខ្ចៅ នៅក្នុងទន្លេ ចំណុចកោះសំរោង ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានប្រទះឃើញកេសគ្រាប់បែកមួយកេស (មិនទាន់ហ៊ានរើរាប់ចំនួន) ហើយបានយកមកប្រគល់ឲ្យលោកមេភូមិ នៅម៉ោង៧និង៣០នាទីថ្ងៃដដែល។
បច្ចុប្បន្នគ្រាប់បែកនោះ បាននិងកំពុងរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជីរោទី១ រង់ចាំអ្នកបច្ចេកទេសពិនិត្យ៕
មតិយោបល់