ព័ត៌មានជាតិ

Sir Alex Ferguson ស្តារ​កិត្តិយស​ចេញមុខ​ចរចារ​ផ្ទាល់​ទិញ​កីឡាករ Vidal

ទីក្រុង​ធូរីន ៖​ក្នុង​គោលបំណង ដើម្បី​ស្តារ កិត្តិយស ក្លិប​បិសាច​ក្រហម​ឡើងវិញ អតីត​អ្នក​យុទ្ធសាស្ត្រ​ទីលាន បិសាច​ក្រហម លោក Sir Alex Ferguson បាន​ធ្វើ​ការចេញមុខ​ចរចារ​ដោយផ្ទាល់ លើ​កីឡាករ Vidal ដែល​ជា​ខ្សែបម្រើ​ដ៏​សំខាន់​របស់ ក្លិប Juventus នៅ​ទីក្រុង ធូ​រីន ប្រទេស​អ៊ីតាលី ។​

​នៅក្នុង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ក្នុង​ក្រប​ខណ្ឌ Europa League រវាង​ក្លិប Sevilla និង Benfica កាលពី ៣ ថ្ងៃ​កន្លង​ទៅនេះ ក៏​មាន​វត្តមាន​លោក Sir Alex Ferguson ជា​ភ្ញៀវកិត្តិយស ចូលរួម ទស្សនា​ការប្រកួត​ដ៏​អស្ចារ្យ​នេះ​នៅ​ពហុ​កីឡដ្ឋាន Juventus Arena ផងដែរ​។​

​វត្ត​មាន​ជា​ភ្ញៀវកិត្តិយស​នេះ វា​មិនមែន​ជា​រឿង​ចៃដន្យ​នោះទេ ដែល​លោក Sir Alex Ferguson អង្គុយ ជាប់​គ្រូបង្វឹក ក្លិប Juventus លោក Conte ។​
​ប្រភព​ព័ត៌មាន​ពី Sportmediaset បានឲ្យដឹងថា លោក Sir Alex និង លោក បាន​ពិភាក្សា​ពី​ការទិញ​ដូរ​កីឡាក​រវ័យ ២៦ ឆ្នាំ​សញ្ជាតិ​ឈី​លី សម្រាប់​ក្លិប​បិសាច​ក្រហម នៅ​រដូវ​កាល​ក្រោយ​។​ក្នុង​ការចរចារ​នេះដែរ អតីត​អ្នកចាត់ការ​សញ្ជាតិ​ស្កុត​ឡេន បាន​ឲ្យ​តម្លៃ​ដំបូង ៣០ ទៅ ៣២ លាន​អឺរ៉ូ ។​
​តែ​ទោះជា​យ៉ាងណា ខាង Juventus ចង់បាន​យ៉ាងហោចណាស់ តម្លៃ ៤០ លាន​អឺរ៉ូ ដូចនេះ​មាន​ន័យ​ថា Sir Alex ត្រូវ​បន្ថែម​និង​ស្នើសុំ តម្លៃ ប៉ុន្មាន លាន​ទៀត ខណៈ​ដែល​បិសាច​ក្រហម​កំពុង​ខ្វះ​កីឡាករ​ខ្សែបម្រើ នោះ ៕​
https://i1272.photobucket.com/albums/y389/domneng/490425799-476008_zpsc45a5caa.jpg
https://i1272.photobucket.com/albums/y389/domneng/vidal_zps34a2228e.jpg

មតិយោបល់