អេស្ប៉ាញ៖ក្លិប Atletico Madrid បានបញ្ជាក់ពីភាពខ្លាំងរបស់ខ្លួន ដោយលើកពាន La Liga របស់អេស្ប៉ាញ ជាលើកដំបូង ក្នុងរយៈពេល ១៨ ឆ្នាំកន្លងមក បន្ទាប់ពីតាមស្មើក្លិប អ្នកមានបុណ្យ Bacelona ១ – ១ នៅពហុកីឡដ្ឋាន Nou Camp នារាត្រីយប់មិញនេះ។
ឱកាសបំប៉ោងសំណាញ់ជាច្រើនរបស់ ក្លិបទាំងពីរ ខណៈដែលបើកឆាកដំបូង និងឈានដល់នាទី ទី ៣៣ អ្នកមានបុណ្យ Bacelona ធ្វើបានសម្រេច ដោយការបំប៉ោងសំណាញ់ដ៏អស្ចារ្យរបស់ Sanchez នៅពេលដែល Messi ដក់ទ្រូងទម្លាក់ចុះ និងជាឱកាសដែល កីឡាករ រូបនេះ ទម្លុះសំណាញ់មួយកែងជ្រុងតែម្តង។
តែទោះជាយ៉ាងណាក្រោមទម្រង់លេងរបស់គ្រូបង្វឹក Diego Simeone ដែលជាគ្រូបង្វឹកដ៏អស្ចារ្យរបស់ Atletico Madrid បានរៀបចំយុទ្ធសាស្ត្រថ្មី ក៏មានឱកាសស៊ុតបាល់ពិន័យពីកែងដោយ Gabi និងតែតបំប៉ោងសំណាញ់ ដោយកីឡាករ Diego Godin ដែលធ្វើឲ្យ អ្នកចាំទី Joes Manuel Pinto មិនអាចបោះដៃក្លៀរបាល់កើតនៅនាទី ៤៩។
ត្រឹមតែលទ្ធផល ស្មើ ១ – ១ នេះ វាគឺជាលទ្ធផលមួយ ដែលអាចធានាសុវត្ថិភាព ក្លិប Atletico Madrid លើកពាន La Liga ខណៈដែល ៤០ នាទី ក្រោយក្លិបទាំងពីរមិនអាចធ្វើអ្វីគ្មាបាននោះ ។
នេះគឺជាលើកទី ១ ហើយ ក្នុងរយៈពេល ១៨ ឆ្នាំចុងក្រោយ ដែល Atletico Madrid លើកពាន La Liga សបញ្ជាក់ភាពខ្លាំងរបស់ខ្លួន ទៅកាន់ពិភពលោក ឲ្យបានដឹង និងចង់បញ្ជាក់ពី យុទ្ធសាស្ត្រដឹកនាំលេងរបស់ Diego Simeone នៅរដូវកាលនេះ។ លើសពីនេះ បើសិនជា ក្លិប Atletico Madrid អាចធ្វើបានទៅរួចទៀត ដោយលើកពាន Champions League ដែលត្រូវប្រកួតវគ្គចុងក្រោយ ជាមួយនឹង អធិរាជស Real Madrid នៅថ្ងៃទី ២៥ នោះនឹងធ្វើឲ្យក្លិបអេស្ប៉ាញជាច្រើនកាន់តែខ្លប់ខ្លាច យុទ្ធសាស្ត្របុរស Diego Simeone ជាក់ជាមិនខានឡើយ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/diego-godin-celebrates-atletico-madrid-barcelona_3143332_zpsa1187179.jpg
មតិយោបល់