ព័ត៌មានជាតិ

វៀតណាម មិន​អត់ឱន ឲ្យ​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ចិន​

​រដ្ឋាភិបាល​វៀតណាម បានប្រកាសថា ខ្លួន​នឹង​មិន​អត់ឱន​ឲ្យ ក្រុមបាតុករ​បង្ក​ការ​ញុះញង់​តវ៉ា ប្រឆាំង នឹង​រដ្ឋាភិបាល​ចិន​នោះឡើយ ហើយ​នឹង​ប្តឹង​ប្រជាពលរដ្ឋ ៣០០​នាក់ ដែល​បាន​ចូលរួម​បាតុកម្ម​តវ៉ា កាលពី សប្តាហ៍​មុន​។

​សារព័ត៌មាន​ក្នុងស្រុក​បាន​ចុះផ្សាយ ដោយ​ដកស្រង់​សម្តី​មន្ត្រី​វៀតណាម មក​បញ្ជាក់ថា បាតុកម្មហិង្សា​ទៅលើ​ប្រជាជន​ចិន នឹង​មិន​ងាយ​បញ្ចប់​នោះទេ​។ រដ្ឋាភិបាល​នឹង​ប្តឹង​ចំពោះ​ប្រជាជន​ជាង ៣០០ នាក់ ដែល​បាន​ចូលរួម​បាតុកម្ម​កាលពី​សប្ដាហ៍​មុននេះ​។​

​ប្រធានការិយាល័យ​ស៊ើប​អង្គេត នៃ​ក្រសួង​សន្តិសុខ​សាធារណៈ​វៀតណាម បាន និយាយថា “​ពួកគេ​បាន​ធ្វើឲ្យ​មាន​ភាពចលាចល​ក្នុងប្រទេស ដែល​ជា​សកម្មភាព​សម​នឹង​ទទួលទោស​”​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា កម្មករ​ចិន ០២​នាក់ បាន​ស្លាប់ និង​១៤០​នាក់ ទៀត​រងរបួស ក្នុង​ហេតុការណ៍​ផ្ទុះ​បាតុកម្ម​ដោយ​ហិង្សា​កាលពីដើម​សប្តាហ៍​មុននេះ​៕
2014-05-19_105636

មតិយោបល់