ព័ត៌មានជាតិ

ពិធី​ប្រគល់​និង​ទទួល​អំណោយ​សប្បុរសធម៌​របស់​ក្រុម​រ៉ូ​តារី​ក្លឹប​អង្គរ ខេត្តសៀមរាប​

អង្ករ ១៥​តោន ទឹកត្រី​១​ពាន់​យួរ មី​១​ពាន់​កេស និង​ប្រេងឆា​១៤០​កេស ជា​អំណោយ​របស់​ក្រុម​រ៉ូ​តារី​ក្លឹប​អង្គរ ខេត្ត​សៀមរាប​ត្រូវបាន​លោកស្រី អាណា ប្រធាន​អង្គរ​រ៉ូ​តារី​ក្លឹប ខេត្តសៀមរាប នាំយកមក​ប្រគល់​ជូន​ដល់​គណៈ កម្មា​ធិ​ការ​សាខា​កាកបាទក្រហម​ខេត្តសៀមរាប កាលពី​ចុង​សប្តាហ៍​នា​រសៀល​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៤​ក្រោម វត្តមាន​របស់ ឯ​.​ឧ ឃឹម ប៊ុន​សុង​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង ជា​អភិបាល​នៃ គណៈ​អភិបាលខេត្ត ព្រមទាំង​លោក​ជំទាវ អស់លោក លោកស្រី​ជា​សមាជិក​គណៈកម្មាធិកា​រ​សាខា​កាកបាទ​ក្រហម ជាច្រើនរូប​ទៀត នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហម​ខេត្តសៀមរាប ។

​បន្ទាប់​ពី​មតិ​ស្វាគ​ម​របស់លោក ស៊ុំ សំអន នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហម​ខេត្តសៀមរាប រួចមក មានប្រសាសន៍​នោះ​ដែរ​លោកស្រី អាណា បានបញ្ជាក់​ថា​ដោយ​ទទួលបាន​នូវ​ការអំពាវនាវ​របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក៏​ដូច​អាជ្ញាធរ ខេត្ត និង សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​ក្នុង​ការចូលរួម​ជាមួយ​ចលនា​មនុស្សធម៌​កាកបាទក្រហមកម្ពុជា​ក្នុង​ឱកាស​ខួប​លើក​ទី​១៥១ ទិវា​ពិភពលោក​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ដើម្បី​ជួយ​ដល់​កាកបាទក្រហមកម្ពុជា ដែលមាន​សម្តេច​កត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន យក​ទៅ​ផ្តល់ជូន​ដល់​បងប្អូន ប្រជាពលរដ្ឋ ដែល​ជួប​ការលំបាក រងគ្រោះ​ដោយ​ធម្មជាតិ និង គ្រោះថ្នាក់​ផ្សេងៗ ទើប​ថ្ងៃនេះ​ក្រុម​រ៉ូ​តារី​ក្លឹប​អង្គរ ខេត្តសៀមរាប បាន​នាំយក​ស្បៀងអាហារ គ្រឿងឧបភោគ​បរិភោគ រួមមាន​អង្ករ​ចំនួន ១៥​តោន ទឹកត្រី​១​ពាន់​យួរ មី​យើង​១​ពាន់​កេស និង​ប្រេងឆា ១៤០​កេស ដើម្បី​ចូលរួម​ជាមួយ​សកម្មភាព​នៃ​ចលនា​កាកបាទក្រហមកម្ពុជា ក្នុង​ការចុះ​ជួយសង្គ្រោះ ប្រជាពលរដ្ឋ​រងគ្រោះ នៅ​លើ​ភូមិសាស្ត្រ ខេត្តសៀមរាប ។

​ក្នុងនាម​តំណាង​ឲ្យ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក៏ដូចជា​ប្រជាពលរដ្ឋ​រងគ្រោះ​ក្នុង​ខេត្តសៀមរាប ឯ​.​ឧ ឃឹម ប៊ុន​សុង ក៏​បាន​ធ្វើ​ការសម្តែង​នូវ​អំណរគុណ ចំពោះ​ទឹកចិត្ត​ដ៏​សប្បុរសធម៌ របស់​លោកស្រី អាណា និង សហការី ក្រុម​រ៉ូ​តារី​ក្លឹប​អង្គរ ខេត្តសៀមរាប​ដែល​ស​បញ្ជាក់​ពី​ទឹក ចិត្ត​ដ៏​មនុស្សធម៌ ដើម្បី​ចូលរួម​ជាមួយ​សកម្មភាព​នៃ​ចលនា​កាកបាទក្រហមកម្ពុជា ក្នុង​ការចុះ​ជួយសង្គ្រោះ ប្រជាពលរដ្ឋ​រងគ្រោះ នៅ​លើ​ភូមិសាស្ត្រ ខេត្តសៀមរាប ។

ឯកឧត្តម​ក៏បាន​លើកឡើង​ថា ក្នុង​កាយវិកា​ដ៏​មនុស្សធម៌​នេះ ការ​ពី​ឆ្នាំ​២០១៣​កន្លង មក​របស់​ក្រុម​រ៉ូ​តារី​ក្លឹម​អង្គរ ក្នុង​កាយវិការ​ដ៏ សប្បុរសធម៌ ក្នុងការ​ឆ្លើយតបបាន​ទាន់ពេលវេលា ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​រងគ្រោះ ក្នុង​ការចុះ​ជួយសង្គ្រោះ​ប្រជាជន​រងគ្រោះ​នៅ​ខេត្តសៀមរាប ។​ឯ​.​ឧ ឃឹម ប៊ុន​សុង​ក៏​បាន​គូសបញ្ជាក់ ថា តាមរយៈ​អំណោយ​សប្បុរសធម៌ របស់​បងប្អូន​សប្បុរ​សជន​ទាំងអស់​ក្នុង​ខេត្ត និង ក្រុមហ៊ុន អង្គការ​នានា ត្រូវបាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បានធ្វើ​សកម្មភាព​ជា​បន្ទាន់​នាំយក​ទៅ​ចែកជូន​ដល់​បងប្អូន​ប្រជា ពលរដ្ឋ​រងគ្រោះ​នៅ​តាម​បណ្តា​ក្រុង ស្រុក ។ ក្នុងនោះ​ឯកឧត្តម ក៏បាន​លើកឡើង​ថា អំណោយ​ជា​ស្បៀង អាហារ និង ថវិកា ដែល​ទទួលបាន​ពី​ក្រុម​រ៉ូ​តារី​ក្លឹម​អង្គរ​ខេត្តសៀមរាប នៅពេលនេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត នឹង​នាំយក​ទៅ​ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ ឲ្យបាន​ទាន់​ពេលវេលា ដើម្បី​ឆ្លើយតប​ទៅ​នឹង​សកម្មភាព​នៃ​ការ ចាំបាច់ ក្នុង​ការដោះស្រាយ​បញ្ហា​ជីវភាព​រស់នៅ របស់​បងប្អូន​ដែល​ទទួល​រងគ្រោះ និង ដើម្បី​ការ​បង្កើ​នូវ​ថវិកា​ទ្រទ្រង់​សកម្ម ភាព​ចលនា​មនុស្សធម៌​កាកបាទក្រហមកម្ពុជា ក្នុង​ការ​យក​ទៅ​បម្រើការ​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ និង ងាយ​រងគ្រោះ​ជា​ដើម ៕
2014-05-19_105224

មតិយោបល់