ព័ត៌មានជាតិ

អ្នកគាំទ្រសម្តែងការហួសចិត្ត ពេលឃើញម្តាយ Tangmo បង្ហាញអាកប្បកិរិយាបែបនេះទៅវិញ ក្នុងថ្ងៃបុណ្យសពកូន

(ថៃ)៖ កាលពីថ្ងៃសុក្រ ទី១១ ខែមីនា ឆ្នាំ២០២២កន្លងទៅម្សិលមិញនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និងជាពិសេសមហាជនដែលជាអ្នកកំពុងតាមដានរឿងក្តី Tangmo បានផ្ទុះការរិះគន់ខ្លាំងៗទៅលើម្តាយរបស់តារាស្រីថៃ Tangmo ក្រោយពេលដែលអ្នកម្តាយប្រ៊េនៗហាយសូរូបនេះ បានបង្ហាញស្នាមញញឹម និងសកម្មភាពសិ្នទ្ធស្នាលជាមួយនឹងបុរសម្នាក់នៅក្នុងកំឡុងពេលបុណ្យសពរបស់កូនស្រីខ្លួន។

ជាក់ស្តែងនៅក្នុងរូបថតប៉ុន្មានសន្លឹក ដែលទទួលបានពីសំណាក់ក្រុមអ្នកសារព័ត៌មានបានបង្ហាញអំពីស្នាមញញឹមដ៏ស្រស់បស់ និងកាយវិការដ៏ស្និទ្ធស្នាលរបស់អ្នកម្តាយរូបនេះទៅកាន់បុរសម្នាក់ ដែលខុសប្លែកពីអ្នកដទៃដែលគេកំពុងតែកាន់ទុក្ខការស្លាប់របស់តារាស្រីថៃ Tangmo Nida។

សូមបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅម្តាយរបស់តារាស្រីថៃ Tangmo Nida ក៏ធ្លាប់ទទួលបានការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជនផងដែរ ក្រោយពេលដែលបានឃើញម្តាយតារាស្រីរូបនេះស្ពាយកាបូបប្រ៊េនតម្លៃរាប់សិបពាន់ដុល្លារឯណោះ៕

មតិយោបល់