បណ្ដាញទំនាក់ទំនងសង្គម Facebook កំពុងតែបង្កើតកម្មវិធីឆាតជាវីដេអូផ្ទាល់ខ្លួន ដែលត្រូវបានគេស្គាល់ថា Slingshot បន្ទាប់ពីបរាជ័យក្នុងការទិញកម្មវិធី Snachat។ នេះបើយោតាមសារព័ត៌មាន Financial Times ចុះផ្សាយកាលពីថ្ងៃអាទិត្យ។
យោងតាមប្រភពខាងលើបានបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុន Facebook បានចំណាយពេលប្រមាណជា ២ទៅ៣ខែរួចមកហើយក្នុងការបង្កើតកម្មវិធី Slingshot ដែលអាចឲ្យអ្នកប្រើប្រាស់ធ្វើការផ្ញើជាវីដេអូខ្លីៗទៅកាន់នរណាម្នាក់បានយ៉ាងងាយស្រួល។
បើតាមការបញ្ជាក់ កម្មវិធី Slingshot បានបង្កើត និងសាកល្បងរួចរាល់ហើយ ហើយអាចនឹងដាក់ឲ្យប្រើប្រាស់នៅក្នុងខែនេះ ប៉ុន្តែមិនទាន់ច្បាស់ថា ថ្ងៃណាមួយនោះទេ។
គួរបញ្ជាក់ផងដែរថា ក្រៅពី Steve Jobs ទៅ អ្នកដែលមានផែកការសម្ងាត់ និងអាថ៌កំបាំងជាងគេគឺលោក Mark Zuckerberg ស្ថាបនិក និងជានាយកប្រតិបត្តិ Facebook នេះតែម្ដង៕
មតិយោបល់