កាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០១៤ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន បានស្នើឲ្យក្រុមហ៊ុន China Huaneng Group ជំរុញការសាងសង់ទំបប់វារីអគ្គិសនី សេសានក្រោម ២ ឲ្យបានហើយរួចរាល់ ដើម្បីអាចផលិតថាមពលអគ្គិសនី នៅឆ្នាំ ២០១៧ តាមការគ្រោងទុក និងបានស្នើដល់ក្រុមហ៊ុន China Huaneng Group និងពិនិត្យលទ្ធភាព ក្នុងការវិនិយោគថាមពលបៃតងនៅកម្ពុជាបន្ទាប់ពីគម្រោងវារីអគ្គិសនីសេសាន ក្រោមបានសាងសង់ រួចរាល់ហើយនោះ ខណៈដែលជំនួបក្នុងទីក្រុងសៀងហៃប្រទេសចិន។
បើយោងតាមការផ្សាយរបស់ស្ថានីយ៍ក្នុងស្រុក បានឲ្យដឹងថា ម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ ក៏ដូចជាការស្នើឲ្យក្រុមហ៊ុន China Huaneng Group និង Royal Group ធ្វើយ៉ាងណាដោះស្រាយឲ្យបានល្អនូវផលប៉ះពាល់បរិស្ថាន ដើម្បីធ្វើជាគម្រោងគំរូសម្រាប់ការអភិវឌ្ឍទៅអនាគត ។ ចំពោះបញ្ហាបច្ចេកទេស សម្តេចតេជោនាយករដ្ឋមន្ត្រីបានឯកភាពលើការកែសម្រួលបច្ចេកទេសទំនប់ពី ៣៦ ម៉ែត្រមកត្រឹម ៣៣ ម៉ែត្រ ដែលអាចកាត់បន្ថយផលប៉ះពាល់បរិស្ថាននោះ។
លោក កៅ ពៃយហ្ស៊ី ប្រធានក្រុមហ៊ុន China Huaneng Group បានថ្លែងថា រូបលោកមានការសប្បាយរីករាយខ្លាំងណាស់ដោយបានជួបពិភាក្សាដោយផ្ទាល់ជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រីជាថ្មីម្តងទៀតនៅទីក្រុងសៀងហៃប្រទេសចិន និងជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រីពីដំណើរការ នៃការកសាងទំបន់វ៉ារីអគ្គិសនីសេនាក្រោម ២ ដែលមានអនុភាព ៤០០ មេហ្គាវ៉ាត់ ស្ថិតក្នុងខេត្តស្ទឹងត្រែង ដែលគម្រោងនោះក្រុមហ៊ុនរបស់លោកបានធ្វើការវិនិយោគរួមគ្នាជាមួយ និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់អ្នកឧកញ៉ា គិត ម៉េង សំដៅធ្វើយ៉ាងណាសាងសង់ទំបន់វ៉ារីអគ្គិសនីសេសានក្រោម ២ ឲ្យហើយរួចរាល់ជាស្ថាពរនៅក្នុងឆ្នាំ ២០១៧ ។ លោក កៅ ពៃយហ្ស៊ី បានបន្តថា ដោយមានកិច្ចសហការដ៏ ជិតស្និទ្ធជាមួយ នឹងអ្នកឧកញ៉ា គិត ម៉េង។
ក្រុមហ៊ុនរបស់លោកនឹងធ្វើការសាងសង់ទំបន់វារីអគ្គិសនីសេសានក្រោម ២ ឲ្យស្ថិតទៅតាមបទដ្ឋានបច្ចេកទេស បន្ទាប់ពីការសិក្សារួចពីផលប៉ះពាល់បរិស្ថានគម្រោងសាងសង់វារីអគ្គិសនីសេសានក្រោមនេះគ្រោងចំណាយ ដែលគម្រោងនេះត្រូវចំណាយថវិកាចំនួន ៩៧៧ លានដុល្លាអាម៉េរិក៕
ប្រភពពី៖ AKP
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/00016c42b25a12cc613f2a_zps45f68940.jpg
មតិយោបល់