ពលរដ្ឋចិនប្រមាណ ៣.៥០០នាក់ត្រូវបានជម្លៀសចេញពីប្រទេសវៀតណាមតាមរយៈផ្លូវសមុទ្រកាលពីថ្ងៃចន្ទនេះដើម្បីការពារសុវត្ថិភាពពីក្រុមតវ៉ាប្រឆាំងនឹងប្រទេសចិន ដែលបានផ្ទុះឡើងនៅក្នុងប្រទេសវៀតណាម។
ពលរដ្ឋចិនសរុប ៣.៥៥៣នាក់ត្រូវ ត្រូវបានជម្លៀសខ្លួនតាមរយៈនាវាដឹកអ្នកដំណើរចេញពីទីក្រុងហាណូយទៅកាន់ប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ។
ជនជាតិចិនជាច្រើននាក់បានស្លាប់ និង ១៤០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍ផ្ទុះកំហឹងនៅក្នុងប្រទេសវៀតណាម ប្រឆាំងនឹងចិន ដែលបណ្ដាលឲ្យខូចខាតរោងចក្រ និងបិទអាជីវកម្មជាច្រើនកន្លែង ហើយរដ្ឋាភិបាលវៀតណាមបានសន្យាថា នឹងមិនលើកលែងទោសឲ្យអ្នកដែលបានប្រព្រឹត្តឡើយ។
កាលពីសប្ដាហ៍មុន ជនជាតិចិនជាង ៣.០០០នាក់បានត្រឡប់ទៅកាន់ប្រទេសចិនវិញ តាមរយៈផ្លូវសមុទ្រ និងអាកាស៕
មតិយោបល់